ព័ត៌មាន

ចន្លោះប្រហោងជាច្រើនដ៏មានគ្រោះថ្នាក់គឺលាក់ខ្លួននៅក្នុងកម្មវិធី Software នៅកន្លែងធ្វើការងារ

សម្រាប់អាជីវកម្មជាច្រើនប្រហែលជាមានបទពិសោធន៍នៅក្នុងការបែកធ្លាយទិន្នន័យតាមរយៈកម្មវិធី Software ដែលពួកគេប្រើប្រាស់ ឬតាមបណ្តាញ Networks ជាដើម។ នេះគឺប្រធានបទដែលមានការពេញនិយមខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ ហើយមេរោគជាច្រើនក៏បានសម្ងំលាក់ខ្លួនដើម្បីលួចទិនន្នន័យរបស់ក្រុមហ៊ុននេះថែមទៀតប្រសិនបើពួកគេគ្មានការការពារប្រឆាំងទៅនឹងពួកហេគឃ័រនោះ។

ជាក់ស្តែង នៅក្នុងការការពារសុវត្ថិភាព អនកត្រូវតែប្រើប្រាស់នូវកម្មវិធី Software ដោយប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារទៅលើព័ត៌មាននៃក្រុមហ៊ុនរបស់អ្នក និងការពារទៅលើចន្លោះប្រហោងដែលអាចកើតមានសម្រាប់បុគ្គលិករបស់អ្នកផងដែរ។ ចន្លោះប្រហោងជាច្រើននៅពេលបច្ចុប្បន្ននេះក៏កើនឡើងដោយសារតែហេគឃ័រដាក់មេរោគនៅក្នុងកម្មវិធី Software ដែលពេញនិយមសម្រាប់កន្លែងការងារផងដែរ។

ជាក់ស្តែង ការវាយប្រហារ Phishing, trojan horse attacks និងនិន្នការជាច្រើនទៀតអាចធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់អោយចុច Click ទៅលើ Links ដែលគ្មានសុវត្ថិភាពដើម្បីលួចទិន្នន័យផងដែរ។ វិធីដែលល្អបំផុតគឺការបណ្តុះបណ្តាលបុគ្គលិករបស់អ្នកទៅលើបញ្ហា និងចន្លោះប្រហោងទាំងនេះដោយសារតែពួកគេភាគច្រើនមិនបានដឹងអំពីចន្លោះប្រហោងដែលពួកគេធ្វេសប្រហែសនៅក្នុងអាជីវកម្មរបស់អ្នកនោះទេ។

ចន្លោះប្រហោងទៅលើផ្នែកសុវត្ថិភាពនេះគឺកើតឡើងនៅពេលដែលបុគ្គលិកជាច្រើនធ្វើការ activate ដោយធ្វេសប្រហែស ឬខ្វះការបណ្តុះបណ្តាល ការប្រើប្រាស់កម្មវិធី Software ដែលមានបញ្ហាដែលអាចបង្ករនូវការជ្រៀតចូលទៅក្នុងកន្លែងការងារដែលមានការបញ្ចូលនូវ backdoors, malicious programming និងបញ្ហានៅលើ PDF ជាដើម។ ដូចនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើការដាក់បញ្ចូលកូដដោយប្រុងប្រយ័ត្នដើម្បីការពារប្រព័ន្ធ Systems របស់អ្នក ជាពិសេសសូមធ្វើការអាប់ដេតទៅលើកម្មវិធី Software ចាស់ៗរបស់អ្នកផងដែរ៕

image

image