ព័ត៌មាន

NOKIA 800 TOUGH នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា

ទូរស័ព្ទប្រភេទ Feature Phone របស់ក្រុមហ៊ុន Nokia ដែលដំណើរការនូវ KaiOS ចុងក្រោយបំផុតនោះគឺ Nokia 2720 Flip និង Nokia 800 Tough រហូតមកទល់ពេលនេះនៅមិនទាន់ដាក់លក់នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅឡើយទេ។ ប៉ុន្តែពេលនេះ គេសង្កេតឃើញទូរស័ព្ទ Nokia 8110 4G គឺមានការពេញនិយមខ្លាំងមែនទែននៅលើ Amazon.in និង Flipkart ។

 image

យ៉ាងណាមិញ តាមការបញ្ជាក់របស់ហាងលក់ Sangeetha Mobile របស់ប្រទេសឥណ្ឌាប្រកាសថា Nokia 800 Tough នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា។ ហាងនេះនៅមិនទាន់បញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេទនៅឡើយទេ។ Nokia 800 Tough នេះគឺប្រើប្រាស់នូវថាមពលថ្ម 2100 mAh និងលក្ខណៈសម្បត្តិជាច្រើនទៀត។ គួរបញ្ជាក់ថា ម៉ូឌែលទាំងពីរនេះមានលក់នៅកម្ពុជាហើយ!

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Nokia 800 Tough៖

វិមាត្រ: 16.11 x 62.1 x 145.4 / 161g

អេក្រង់: 2.4” (7.1 cm) QVGA

ឈីប SOC: Qualcomm 205 mobile platform

RAM: 512MB

ម៉េមូរី: 4GB + microSD card 32GB

កាមេរ៉ា: 2MP + flash

ប្រព័ន្ធការពារ: IP68, Waterproof (Up to 1.5m for 30 minutes), Dustproof, MIL-STD-810G

ថ្ម: 2100mAh

លក្ខណៈពិសេស: BT4.1, WiFi, 4G LTE, GPS, Torch

ពណ៌: Black Steel, Desert Sand

OS: KaiOS

តម្លៃ: €109 (INR 8,584)