ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA នឹងធ្វើទំនើបកម្មឌីជីថលថាមពលថ្នាក់ជាតិនៅក្នុងប្រទេសហ្វាំងឡង់

ខណៈពេលដែលក្រុមហ៊ុន Nokia ត្រូវបានគេស្គាល់ជាទូទៅសម្រាប់ផ្នែកទូរស័ព្ទចល័ត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network នោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ចាប់ផ្តើមវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធី Software ដែលអាចត្រូវប្រើប្រាស់សម្រាប់គោលបំណងជាច្រើនរបស់ខ្លួនផងដែរ។

image

ការអភិវឌ្ឍកម្មវិធី Software ថ្មីនេះអនុញ្ញាតឱ្យក្រុមហ៊ុន Nokia ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួនតាមវិធីផ្សេងៗគ្នា។ ដោយសារតែក្រុមហ៊ុន Nokia ទទួលបានការងារធ្វើក្នុងការផ្លាស់ប្តូរបណ្តាញថាមពលជាតិរបស់ហ្វាំងឡង់ក្នុងការប្រើប្រាស់នូវឌីជីថល និងដំណើរការគ្រប់គ្រងផងដែរ។

image

វិធីនេះនឹងធ្វើអោយប្រទេសហ្វាំងឡង់នឹងអាចរួមបញ្ចូលថាមពលដែលបានមកពីប្រភពកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងមីក្រូជីវសាស្រ្តពីជីវគីមីផងដែរ។ ក្រុមហ៊ុន Nokia នឹងប្រើបណ្តាញ IP / MPLS ដែលមានគោលបំណងដើម្បីធ្វើឱ្យសម្រេចបាននូវលទ្ធផលនេះ។ តាមរយៈប្រតិបត្តិករបណ្តាញជាច្រើននោះនឹងអាចធ្វើប្រតិបត្តិការ និងគ្រប់គ្រងបណ្តាញតង់ស្យុងខ្ពស់ ១២០ និងបណ្តាញបញ្ជូនថាមពល ១៤.៦០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។ ជាថ្មីម្តងទៀតក្រុមហ៊ុន Nokia កំពុងធ្វើការជាមួយរដ្ឋាភិបាលផងដែរចាប់តាំងពីរដ្ឋាភិបាលហ្វាំងឡង់កាន់កាប់ភាគហ៊ុនប្រហែល ៣ ភាគរយនៅក្នុងក្រុមហ៊ុន Nokia នោះ៕