ព័ត៌មាន

ស្មាតហ្វូន Huawei P20 និង Mate 10 Pro ទទួលបាននូវ EMUI 10 Beta នៅក្នុងប្រទេសជប៉ុន

នៅក្នុងការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទ្វីបកាន់តែច្រើននោះ ការបញ្ចេញនូវ EMUI 10 beta សម្រាប់ស្មាតហ្វូន Huawei P20 និង Mate 10  ចាប់ផ្តើមហើយនៅក្នុងប្រទេសជប៉ុន ហើយអ្នកប្រើប្រាស់ជាច្រើនដែលចូលរួមនៅក្នុងកម្មវិធី Beta នេះអាចឆែកមើលទៅលើ version ថ្មីនេះបាន។

image

សម្រាប់ EMUI 10 នេះមានភ្ជាប់ជាមួយនឹងលក្ខណៈថ្មីៗជាច្រើនដូចជា Morandi color system, Magazine style user interface, animations, Dark Mode និងការពង្រឹងទៅលើបទពិសោធន៍នៃការប្រើប្រាស់កាន់តែងាយស្រួលបំផុត។ ស្មាតហ្វូន Huawei Mate 10 Proនិង P20 ក៏ទទួលបាននូវ EMUI 10 Beta ជាមួយនឹង version 10.0.0.139 ហើយការអាប់ដេតនេះមានទំហំ 4GB ។

image

អ្នកអាចធ្វើការអាប់ដេតនៅលើ Setting > System > Software update ឬ HiCare app > update> Check for Updates ។ មុនពេលធ្វើការ upgrade ទៅលើ Beta Version នេះ សូមធ្វើការ Backup ទៅលើទិន្នន័យនេះជាមុនសិនជៀសវាងមានការខូចខាត។ សម្រាប់ស្មាតហ្វូន Huawei Mate 10 និង P20 series ក៏កំពុងតែធ្វើការតេស្តទៅលើ EMUI 10 beta នៅជុំវិញពិភពលោកផងដែរ៕