ព័ត៌មាន

ស្មាតហ្វូនលេងហ្គេមម៉ូឌែលចុងក្រោយបំផុតនេះពិតជាអស្ចារ្យមែនទែន!

ស្មាតហ្វូនលេងហ្គេមជាច្រើនគឺមានវត្តមាននៅលើទីផ្សារ ហើយវាក៏មានមុខងារខ្លាំងៗជាច្រើនដែលផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូនលេងហ្គេមចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nubia ដែលមានឈ្មោះថា Red Magic 5Gមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងក្លា និងមានតម្លៃត្រឹមតែ $540 ប៉ុណ្ណោះ។

 image

ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.65-inch FHD+ (2340 x 1080 pixels) ជាមួយនឹងកម្រិត 144Hz refresh rate ដែលខ្ពស់ជាងគេបំផុតនៅលើទីផ្សារ។ ស្មាតហ្វូន Red Magic 5G នេះគឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 865 processor រ៉េមទំហំ 16GB RAM និងម៉េមូរីក្នុងម៉ាស៊ីន 256GB ថែមទៀត។

image

Red Magic 5 គឺជាប្រភេទស្មាតហ្វូន flagship ហើយវាមានថាមពលថ្មទំហំដល់ទៅ 4,500 mAh ដែលអាចប្រើប្រាស់បាន ២ ថ្ងៃថែមទៀត។ ស្មាតហ្វូន Nubia Red Magic 5G នេះមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Black, Mars Red និង Cyber Neon ហើយវាក៏មានប្រភេទ Transparent Edition ផងដេរ។ លោកអ្នកអាចធ្វើការកម្មង់ទិញមុនបាននៅក្នុងប្រទេសចិន ហើយវានឹងដាក់លក់នៅលើទីផ្សារពិភពលោកនៅក្នុងខែមេសាខាងមុខនេះ។  សម្រាប់ទំហំ 8/128GB គឺមានតម្លៃ $540 និងទំហំ 16/256GB version គឺមានតម្លៃ $710 ។ វាក៏មានទំហំ 12/128GB ($585) និង 12/256GB ($625) ផងដែរ។ សម្រាប់ Transparent Edition គឺមានតម្លៃ $655 (12/256GB) និង $740 (16/256GB) ៕