ព័ត៌មាន

Huawei ចង់អោយកម្មវិធី Google apps មាននៅលើ AppGallery

កាលពីថ្ងៃទី ៣១ ខែមីនានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបញ្ចេញនូវលទ្ធផលប្រចាំឆ្នាំរបស់ខ្លួនដែលមានការបង្ហាញនូវប្រាក់ចំណូលដែលមានការកើនឡើងដល់ទៅ CNY858.8 ប៊ីលានដែលមានការកើនឡើងដល់ទៅ 19.1% បើធៀបជាមួយនឹងឆ្នាំមុននេះ។ បន្ទាប់ពីការប្រកាសនេះ មន្ត្រីជាន់ខ្ពស់នេះក៏បង្ហាញនូវសេចក្តីថ្លែងការណ៍មួយដែលពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនអំពីកម្មវិធី Google Apps នេះ។

 image

បើនិយាយទៅកាន់ CNBC នោះ លោក Eric Xu ដែលជាប្រធានប្តូរវេនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei សង្ឃឹមថា កម្មវិធី Google apps ក៏នឹងបង្ហាញខ្លួននៅលើ AppGallery របស់ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ផងដែរ។ លោក Eric និយាយថា “យើងសង្ឃឹមថា សេវាកម្ម Google services អាចដំណើរការនៅលើ AppGallery របស់យើងគឺដូចគ្នាទៅនឹង Google services ដែលដំណើរការនៅលើ Apple’s App Store ដែរ។”

image

កាលពីឆ្នាំមុននេះ​ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានធ្វើការហាមឃាត់ក្រុមហ៊ុន Google ក្នុងការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុន Huawei ។ នៅក្នុងការសម្រេចចិត្តនេះ ក្រុមហ៊ុន Huawei ក៏សម្រេចចិត្តក្នុងការប្រើប្រាស់នូវ HMS, HMS Core និង AppGallery នៅលើស្មាតហ្វូន flagships- Huawei Mate 30 និង P40 series ផងដែរ។ ក្រុមហ៊ុន Google ក៏ដំណើរការនូវ Google apps នៅលើ Apple’s AppStore ។

ថ្មីៗនេះ CEO – Richard Yu​របស់ក្រុមហ៊ុន Huawei’s Consumer Business Group ក៏បង្ហាញអំពីចេតនាស្រដៀងគ្នាក្នុងការប្រើប្រាស់នូវសេវាកម្ម GMS ជាមួយនឹង HMS ដើម្បីផ្តល់នូវបទពិសោធន៍យ៉ាងល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Huawei/Honor ផងដែរ៕