ព័ត៌មាន

ក្រុមហ៊ុន Analysts: Galaxy A51 គឺជាស្មាតហ្វូន Android ដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី ១ នេះ

ស្មាតហ្វូន Android ចំនួន ៤ ម៉ូឌែលនៅក្នុងចំណោម ៦ ម៉ូឌែលសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ នេះគឺជារបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះបើតាមការទម្លាយរបស់ Strategy Analytics ។​សម្រាប់ស្មាតហ្វូនពីរទៀតគឺជារបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ។ ស្មាតហ្វូន Samsung Galaxy A51 គឺមានការនាំចេញចំនួន ៦ លានគ្រឿងនៅក្នុងត្រីមាសទី ១ នេះដែលមានចំនួន 2.3% នៃស្មាតហ្វូន Android ទាំងអស់។

 image

ស្មាតហ្វូន A51 គឺមានការពេញនិយមខ្លាំងមែនទែននៅក្នុងពិភពលោកពិសេសនៅក្នុងអ៊ឺរ៉ុប និងអាស៊ី។ ស្មាតហ្វូន Redmi 8 របស់ក្រុមហ៊ុន Xiaomi គឺមានចំណែកទីផ្សារចំនួន 1.9% ។ ក្រុមហ៊ុននេះមានអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសឥណ្ឌា និងចិន ហើយវាក៏មានការពេញនិយមខ្លាំងក្លាផងដែរនៅក្នុងអ៊ឺរ៉ុប។

image

សម្រាប់ស្មាតហ្វូន Samsung Galaxy S20+ គឺជាប់លេខ ៣ ដែលមានចំណែកទីផ្សារចំនួន 1.7% ។ ស្មាតហ្វូន Galaxy A10s និង Galaxy A20s ក៏ជាស្មាតហ្វូនដែលមានការពេញនិយមខ្លាំងបំផុតរបស់ពិភពលោកផងដែរ។ ស្មាតហ្វូន Redmi Note 8 គឺជាស្មាតហ្វូនទី ២ របស់ក្រុមហ៊ុន Xiaomi ដែលបង្ហាញខ្លួននៅក្នុងបញ្ជីនេះ៕