ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា LG ស្នើសុំនូវប៉ាតង់ឈ្មោះស្មាតហ្វូន Q-series ចំនួន ១៣ នៅក្នុងប្រទេសកូរ៉េ

នៅក្នុងរបាយការណ៍មួយចេញពី My LG Phones បង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូងបានស្នើសុំនូវឈ្មោះសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន ១៣ នៅក្នុងត្រកូល Q-series របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ។ ពាក្យស្នើសុំនេះត្រូវបានស្នើសុំទៅកាន់ Korea Intellectual Property Rights Information Service (KIPRIS)។

 image

សម្រាប់ឈ្មោះរបស់ស្មាតហ្វូននេះគឺ Q31, Q32, Q33, Q51, Q51S, Q52, Q53, Q61, Q62, Q63, Q91, Q92 និង Q93 ។ សម្រាប់ឈ្មោះទាំងនេះគឺស្ថិតនៅក្រោម Class 9 ដែលសំដៅទៅលើស្មាតហ្វូន។ ប្រសិនបើអ្នកមើលនៅលើវេបសាយ KIPRIS និងស្វែងរកនូវពាក្យថា “LG Elecrtonics” នោះ អ្នកនឹងឃើញនូវឈ្មោះទាំងនេះដែលក្រុមហ៊ុន LG បានស្នើសុំផងដែរ។

image

ស្មាតហ្វូន Q-series នេះគឺប្រហែលជាជំនួននូវស្មាតហ្វូនត្រកូល K ។ ថ្មីៗនេះ យើងបានឃើញនូវស្មាតហ្វូន LG Q51 ដែលប្រកាសបង្ហាញខ្លួននៅក្នុងខកុម្ភៈ។ វាមានបន្ទះឈីប Mediatek Helio P22 និងរ៉េមទំហំ 3GB និងអេក្រង់ 6.5-inch 720p+ និងថាមពលថ្មទំហំ 4,000 mAh ថែមទៀត។ ស្មាតហ្វូ​ន LG Q នេះអាចនឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕