Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន​ Asus ROG Phone 3 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកក្កដាខាងមុខនេះ

June 26
08:36 pm 2020
Like and Share this page:

ក្រុមហ៊ុនបច្ចេកវិទ្យា Asus នឹងប្រកាសបង្ហាញស្មាតហ្វូន ROG Phone 3 នៅក្នុងភាពជាដៃគូរជាមួយនឹងក្រុមហ៊ុន Tencent នេះបើតាមការប្រកាសបង្ហាញរបស់ក្រុមហ៊ុនទាំងពីរនេះនៅលើ Weibo ។ ការប្រកាសបង្ហាញស្មាតហ្វូននេះនឹងធ្វើឡើងនៅក្នុងខែកក្កដានេះ ប៉ុន្តែកាលបរិច្ឆេទរបស់វានៅមិនទាន់ច្បាស់នៅឡើយទេ។ ស្មាតហ្វូននេះនឹងមានលក្ខណៈពិសេសកាន់តែប្លែកពីស្មាតហ្វូន ROG Phone II ។

 image

Tencent Games និយាយថា ខ្លួននឹងធ្វើការសហការគ្នាជាមួយនឹងក្រុមហ៊ុន Republic of Gamers នៅក្នុងប្រទេសចិនដើម្បីបង្កើតនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ ដូចទៅនឹងឆ្នាំមុននេះផងដែរ យើងរំពឹងថា ក្រុមហ៊ុន Tencent នឹងផ្តល់នូវលក្ខណៈពិសេសកាន់តែអស្ចារ្យសម្រាប់ហ្គេមរបស់ខ្លួនផងដែរ។

image

ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរបស់ក្រុមហ៊ុននេះក៏អភិវឌ្ឍទៅលើហ្គេម Call of Duty: Mobile ផងដែរ។ សម្រាប់ស្មាតហ្វូន ROG Phone 3 នេះនឹងមានរ៉េមទំហំ 16GB ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2754
Yesterday : 12746
This Month : 87210
Last Month : 420807
Total Visitor : 21108505