Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

realme X50 Pro ស្មាតហ្វូន Flagship ដែលស័ក្តិសមនឹងយុវវ័យនៅទីបំផុតនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

June 29
01:45 pm 2020
Like and Share this page:

ក្រោយពីមានការពិភាក្សានៅលើលើប្រធានបទ 5G​ កាលពីឆ្នាំ ២០១៨ មក ប្រតិបត្តិករធំៗនៅជុំវិញពិភពលោកសុទ្ធតែកំពុងតែមានការមមាញឹកទៅលើការរៀបចំទីផ្សារ5G របស់ខ្លួន ហើយអ្វីដែលមកជាមួយនោះគឺការប្រកួតប្រជែងទីផ្សារ 5G របស់ក្រុមហ៊ុនស្មាតហ្វូនធំៗ។ ក្នុងនាមជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតនោះ realme ក៏មិនខុសគ្នានោះដែរ កាលពីដើមឆ្នាំនេះ realmeបានប្រកាសថាស្មាតហ្វូនដែលបានដាក់លក់នៅក្នុងប្រទេសចិននៅក្នុងឆ្នាំ ២០២០ នេះ គឺសុទ្ធតែជាស្មាតហ្វូនដែលមានបច្ចេកវិទ្យាប្រព័ន្ធ5G។ ទំនុកចិត្តនៃប្រព័ន្ធ 5G របស់ realme គឺបានមកពីកម្លាំងបច្ចេកវិទ្យាពិត “ហ៊ានឆ្ពោះទៅមុខ”

image

កន្លងមក realme បានរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខ្សែរសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិករនិងក្រុមហ៊ុនអីុនធើណេត realmeនឹងក្លាយជាម៉ាកទូរស័ព្ទដំបូងគេដែលគាំទ្រជាមួយទម្រង់Dual 5G ក្នុងជួរតម្លៃជាច្រើន។ រីឯនៅក្នុងទីផ្សារក្រៅប្រទេសក៏មិនខុសគ្នាដែរ ថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា ស្មាតហ្វូន5G ដែលមានមានការប្រកួតប្រជែងខ្លាំងបំផុតរបស់realmeគឺ X50 Pro បានជិតមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។ 

តើស្មាតហ្វូន Flagship នៅក្នុងឆ្នាំ២០២០ចាំបាច់ត្រូវមានបំពាក់អ្វីខ្លះ? នោះគឺប្រាកដជាបន្ទះឈីបsnapdragon 865 5G អេក្រង់refresh rate កម្រិតខ្ពស់ កាមេរ៉ាមុខទម្លុះអេក្រង់ជាដើម។  ម៉ូឌែលដែលrealmeដាក់ប្រកាសលើកនេះគឺមិនត្រឹមតែបំពាក់នូវបន្ទះឈីបsnapdragon 865នោះទេ ដែលតេស្តពិន្ទុនៅលើAntutuទទួលបានដល់ទៅជាង៦០មឺុនពិន្ទុ កម្រិតrefresh rate ខ្ពស់90Hz រួមជាមួយនឹងអេក្រង់ Sumsung Super AMOLED ស្របពេលជាមួយគ្នានេះនៅមានបំពាក់នូវការសាកថ្មល្បឿនលឿន 65W Flash Charge។ តម្រូវការលេងហ្គេម រយៈពេល១ម៉ោង សាកតែ៣នាទីគឺគ្រប់គ្រាន់ហើយ។ 

image

ជាមួយគ្នានេះដែរ ទំហំនៃឡែនទម្លុះអេក្រង់​របស់ realme X50 Pro មានទំហំតូច រួមជាមួយនឹងស៊ុមដែលនៅជុំវិញ ធ្វើអោយសមាមាត្រអេក្រង់របស់ម៉ាសុីនទាំងមូលត្រូវបានកើនឡើងដល់92% ។ ដូចនេះ យើងអាចមើលឃើញតាមរយៈរូបភាពថា ការដាក់រូបផ្ទាំងរូបភាពទូរស័ព្ទកាន់តែមានភាពពេញលេញ ផ្ទៃជុំវិញគឺសឹងតែមើលមិនឃើញគែមពណ៌ខ្មៅ ក្រលែកមួយភ្លែតគឺឃើញតែផ្ទៃអេក្រង់ ហើយសម្រាប់ការប្រើrealme X50 Proមើលភាពយន្ត និងលេងហ្គេមគឺទទួលបានចក្ខុវិស័យកាន់តែទូលាយជាងមុននិងទទួលបានកំរិតបទពិសោធន៍ មើលឃើញកាន់តែខ្ពស់។ 

image

សរុបសេចក្តីមក realme X50 Proមានបំពាក់នូវSnapdragon 865 អេក្រង់កំរិតrefresh rate 90Hz និងការសាកថ្មល្បឿនលឿន​65W​ SuperDart Flash Charge  ដែលជាចំនុចពិសេសនៃទូរស័ព្ទ ហើយបើដាក់ប្រៀបនឹងម៉ូឌែលដែលមានកំរិតប្រហែលគ្នានោះគឺមានការប្រកួតប្រជែងមិនតូចនោះទេ នៅពេលដែលចូលមកដល់ប្រទេសកម្ពុជាមិនដល់មួយឆ្នាំផងក៏បានផ្តល់ជូនដល់អតិថិជននូវផលិតផលFlagship ដែលមានគុណភាពល្អ ដូច្នេះ យើងអាចមើលឃើញថាrealmeមានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា។ 

បើតាមព័ត៌មានអោយដឹងថា ការដាក់ប្រកាស ​realme​ X50 Pro លើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ខែកក្កដា តាមរយៈOnline សូមរង់ចាំតាមដាននូវ ​ម៉ូឌែល5Gដំបូងរបស់realmeដែលនឹងដាក់លក់ក្នុងប្រទេសកម្ពុជាទាំងអស់គ្នា៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4750
Yesterday : 12746
This Month : 89205
Last Month : 420807
Total Visitor : 21110500