ព័ត៌មាន

ហេគឃ័ររូស្ស៊ីជាប់គុក ៩ឆ្នាំពីបទលួចលុយអ្នកទិញទំនិញនៅពេលទូទាត់តាមអនឡាញ

តុលាការនៅរដ្ឋខាងជើងអាមេរិកបានកាត់ទោសហេគឃ័រជនជាតិរូស្ស៊ីជាប់គុក ៩ឆ្នាំបន្ទាប់ពីជនល្មើស បានប្រើប្រាស់គេហទំព័រខុសច្បាប់២ដើម្បីចាយកាតក្លែងបន្លំ ហេគចូលកុំព្យូទ័រ និងប្រព្រឹត្តបទល្មើស ផ្សេងទៀត។ លោក Aleksei Yurievich Burkov អាយុ ៣០ឆ្នាំ ប្រព្រឹត្តបទល្មើសនៅក្នុងខែមករា ឆ្នាំនេះជាប់ចោទ ២ករណី ក្នុង៥ករណីពីបទប្រើប្រាស់កាតក្លែងបន្លំ ករណីទី១៖ដំណើរការឧបករណ៍ក្លែងបន្លំ និងករណី ទី២៖មានគ្រោងការណ៍នឹងដំណើរការឧបករណ៍ក្លែងបន្លំ លួចអត្តសញ្ញាណ លួចចូលកុំព្យូទ័រអ្នកប្រើ បន្លំ និងលាងលុយ។

image

លោក Burkov បានប្រើគេហទំព័រឈ្មោះ Cardplanet ដើម្បីទិញនិងលក់ទិន្នន័យ credit card និង debit card ដែលលួចបានពីគ្រប់កន្លែងក្នុងចំនួនទឹកប្រាក់ចាប់ពី ២,៥០$ ទៅ ១០$ រាល់ការទូទាត់ប្រាក់ម្តងៗ អាស្រ័យទៅលើប្រភេទកាត និងព័ត៌មានរបស់ម្ចាស់កាត។ យោងតាមក្រសួងយុត្តិធម៌អាមេរិក គេហទំព័រ Cardplanet បង្ហោះ ១៥០ពាន់ការទូរទាត់លម្អិតពីឆ្នាំ ២០០៩ និង ២០១៣ ដែលភាគច្រើន ជាកម្មសិទ្ធិរបស់ប្រជាជនអាមេរិក និងរកប្រាក់បានចំនួន ២០លាន$ ក្នុងការទិញក្លែងបន្លំនេះ។

image

ជនល្មើស Burkov ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ១៥ឆ្នាំពីបទល្មើសកាលពីខែមករា ប៉ុន្តែ បច្ចុប្បន្នតុលាការអាមេរិកខាងជើងបានកាត់ទោសជនល្មើសឱ្យជាប់គុកតែរយៈពេល ៩ឆ្នាំប៉ុណ្ណោះ៕