ព័ត៌មាន

ស្មាតហ្វូន Huawei Mate 40 Pro ទទួលបាននូវវិញ្ញាបនបត្រ Bluetooth

ស្មាតហ្វូន Mate 40 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពេលនេះមានការបញ្ជាក់ថា ស្មាតហ្វូននេះប្រហែលជាមិនបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិននោះទេរហូតដល់ឆ្នាំ ២០២១ នេះ។ ក្រុមហ៊ុននេះក៏រំពឹងថានឹងមានការធ្លាក់ចុះ ៣០% ទៅលើការនាំចេញរបស់ខ្លួននៅក្នុងស្មាតហ្វូន Flagship ថ្មីនេះ។

 image

នៅចុងខែកក្កដានេះ វិញ្ញាបនបត្រ Bluetooth នេះក៏មានការបង្ហោះនៅក្នុងស្ថាប័ន  NBTC (Thailand) និង Eurasian Economic Comission (Russia) សម្រាប់ប្រព័ន្ធ Wireless សម្រាប់ឧបករណ៍ Huawei និង Honor ។ នៅក្នុងបញ្ជីនេះគឺជាស្មាតហ្វូន  NOH-NX9 ហើយនោះគឺជាស្មាតហ្វូន Huawei Mate 40 Pro ។ លេខម៉ូឌែលនេះគឺបង្ហាញខ្លួននៅលើ Bluetooth Launch Studio ផងដែរ។

image

នៅក្នុងរបាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវស្មាតហ្វូន  Mate 40 series នៅខែក្រោយនេះ។ យ៉ាងណាមិញ ស្មាតហ្វូន  Mate 40 series នេះប្រហែលជាមិនទាន់ដាក់លក់នៅឡើយទេរហូតដល់ឆ្នាំក្រោយនេះ៕