ព័ត៌មាន

Google Workspace ផ្តល់នូវមុខងារ Client-side Encryption សម្រាប់កម្មវិធី Drive និង​ Docs

ថ្មីៗនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា​Google បានដាក់អោយដំនើរការនូវមុខងារ client-side encryption ទៅលើ Google Workspace ឬ G Suite ដែលអនុញ្ញាតអោយអតិថិជនរបស់ខ្លួនអាចធ្វើការគ្រប់គ្រងទៅលើ encryption keys បាន។ ក្រុមហ៊ុន Google និយាយថា “ជាមួយនឹងមុខងារ client-side encryption នេះ អ្នកប្រើប្រាស់ជាច្រើនអាចចែករំលែកនូវ encrypted files នេះបានទៅខាងក្រៅជាមួយនឹងសុវត្ថិភាពខ្ពស់បំផុត!”

image

ក្រុមហ៊ុន Google បន្ថែមថា “នៅពេលដែលប្រើប្រាស់នូវ encryption នេះ អ្នកប្រើប្រាស់អាចបន្ថែមនូវការការពារទិន្នន័យបានមួយកម្រិតទៀតទៅលើទិន្នន័យ Google Workspace របស់ពួកគេ។” គួរបញ្ជាក់ផងដែរថា នៅក្នុង Google Workspace នេះគឺមាននូវ Gmail, Chat, Calendar, Drive, Docs, Sheets, Slides, Meet និង Tools ជាច្រើនទៀត។

image

អាជីវកម្មជាច្រើនដែលប្រើប្រាស់នូវ Google Workspace នេះគឺមានការរក្សាទុកនូវ encryption keys — Flowcrypt, Futurex, Thales ឬ Virtru ។ ជាមួយនឹងមុខងារ client-side encryption នេះ ក្រុមហ៊ុននេះបានបង្កើតនូវ “trust rules” នៅពេលដែល Files ត្រូវបានចែករំលែកទៅកាន់ស្ថាប័នខាងក្នុង និងស្ថាប័នខាងក្រៅប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Google ក៏បើកនូវការការពារ  phishing &  malware content នៅលើកម្មវិធី  Google Drive ដើម្បីការពារទៅលើ Files មេរោគដែលត្រូវបានចែករំលែកនេះ៕