ក្រុមហ៊ុន LG បានប្រកាសផ្សព្វផ្សាយពីប្រភេទ LG Touch 10 monitor ថ្មីមួយដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រព័ន្ឋប្រតិបត្តិការណ៍ Window 8 ថ្មីរបស់ក្រុមហ៊ុន Microsoft។
ប្រភេទ LG Touch 10 មានអេក្រង់ទំហំ 23 អ៊ីងដែលអាចធ្វើឲ្យអស់លោកអ្នកប្រើម្រាមទាំងដប់នៅលើអេក្រង់នោះក៏បាន។តាមប្រសាសន៍របស់លោក J.J. Lee ដែលជាប្រធានពាណិជ្ជកម្ម IT នៅឯក្រុមហ៊ុន LG Home Entertainment បានឲ្យដឹងថាដោយសារតែការស្រមោស្រមៃរបស់ក្រុមហ៊ុន LG ថានឹងបង្កើតនូវ ប្រភេទ LG Touch 10នេះហើយ បានជាធ្វើឲ្យក្រុមហ៊ុន LG បានក្លាយខ្លួនទៅជាក្រុមហ៊ុនឧស្សាហកម្មឈានមុខមួយដែលអាចបង្កើតបាននូវផលិតផលថ្មីគឺ LG Touch 10។
បើតាមការសង្កេតថ្មីៗនេះបានឲ្យដឹងថាអតិថិជនដែលធ្លាប់ប្រើ Smartphone និង Tablet ពិតជាបានដឹងនូវបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន LG ដែលមានឈ្មោះថា LG Touch 10 ប៉ុន្តែពិតជាមិនទាន់បានដឹងពីតម្លៃនិងការប្រើប្រាស់នៅឡើយទេ។ចំពោះបច្ចេកវិទ្យាថ្មីមួយនេះក្រុមហ៊ុនសង្ឃឹមថានឹងធ្វើឲ្យអ្នកបង្កើតនឹងអ្នកប្រើប្រាស់នូវ Software មានសេចក្តីរំភើបរីករាយឥតឧបមាជាក់ជាមិនខាន។
LG Touch 10 ត្រូវបានរចនាឡើងក្នុងគោលបំណងដាក់ឲ្យប្រើប្រាស់ជាពិសេសជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Window 8 ថ្មី ហើយវានឹងដាក់ឲ្យដំណើរការនៅក្នុងប្រទេសកូរ៉េនៅខែក្រោយនេះ បន្ទាប់មកចេញលក់នៅក្នុងទ្វីបអឺរ៉ុប និងមានចេញលក់នៅលើទីផ្សារនៃបណ្តាប្រទេសបន្តបន្ទាប់មកទៀត ចំណែកតម្លៃវិញគឺពុំទាន់មានការកំណត់នៅឡើយនោះទេ៕
ប្រភពៈ geeky gadget