ក្រុមហ៊ុន Google បានបង្ហាញទូរលេខនៃការនិយមប្រើប្រព័ន្ឋប្រតិបត្តិការណ៍ Android ដែលទូរលេខនោះបានបង្ហាញថាប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.1 Jelly Bean មានប្រមាណជា 2.7 ភាគរយដែលបានដំណើរការនៅលើ device របស់ពួកគេ។
ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមផងដែរថា បើធ្វើការប្រៀបធៀបទៅនឹងទូរលេខនៃការដាក់ឲ្យដំណើរការនូវប្រព័ន្ឋប្រតិបត្តិការណ៍លើកមុនៗមានការកើនឡើងដល់ទៅ 1.8 ភាគរយ។
សព្វថ្ងៃនេះចំពោះប្រព័ន្ឋប្រតិបត្តិការណ៍ Android $.0 Ice Cream Sandwich ដំណើរការនៅលើ device របស់ពួកគេមានប្រមាណជា 25.8 ភាគរយ បើប្រៀបធៀបទៅនឹងខែមុនឃើញថាមានការកើនឡើង 2.1 ភាគរយ។ចំណែកឯប្រព័ន្ឋប្រតិបត្តិការណ៍ Honeycomb មានចំនួន 1.8 ភាគរយនៃអ្នកប្រើប្រាស់ Android device ទាំងអស់៕
ប្រភពៈ geeky gadget
