យោងតាមប្រភពព័ត៌មានដែលបានបង្ហោះបង្ហាញដោយគេហទំព័រ NTT DoCoMO បានឲ្យដឹងថា ក្រុមហ៊ុន Sony បានផលិតនូវប្រភេទ Tablet ថ្មីមួយម៉ូដែល Sony Xperia Tablet Z ដែលនឹងត្រូវបញ្ចេញលក់នៅថ្ងៃទី 22 ខែ មករា នេះហើយ។
ជាមួយប្រភេទ Sony Xperia Tablet Z ជាប្រភេទ Tablet មួយដែលត្រូវបានរចនាឡើងមានបំពាក់មកជាមួយមុខងារពិសេសៗដូចជា អេក្រង់ប្រភេទ Full HD Display ទំហំ 10.1 inch មាន Resolution ដល់ទៅ1920 x 1080 ភិចសែល និងមានអង្គប្រតិបត្តិការណ៍ជាប្រភេទ Quad Core Snapdragon S4 Processor ។
ចំពោះលក្ខណៈពិសេសៗបន្ថែមលើសនេះទៅទៀតមានដូចជា RAM ទំហំ 2GB , Built in Storage ទំហំ 32GB បូករួមទាំងកម្រិតកាមេរ៉ាផ្នែកខាងមុខទំហំ 2 មេហ្គាភិចសែលនិងកម្រិតកាមេរ៉ាផ្នែកខាងក្រោយទំហំ 8 មេហ្គាភិចសែលព្រមទាំងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1.2 Jelly Bean ទៀតផង។
ចំណែកឯការតភ្ជាប់វិញ វាអាចភ្ជាប់ Wi-Fi, NFC, LTE, Bluetooth 4.0 និងមានថាមពលថ្មផ្ទុកបានដល់ទៅ 6,000 mAh៕
ប្រភពៈ geeky gadget
