កាន់តែស្រស់ស្អាតនិងគួរឲ្យទាក់ទាញនៃស្មាតហ្វូនម៉ូដែលថ្មីដែលមានបង្ហាញនៅលើទំព័រផលិតផលនៃគេហទំព័ររបស់ក្រុមហ៊ុន Amazon ដែលមានឈ្មោះថា LG Optimus L7 II ដាក់លក់ក្នុងតម្លៃ 249 Euro ប្រហែលជា 324 ដុល្លារ។
ចំពោះមុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែល LG Optimus L7 II ខាងលើនេះរួមមាន អេក្រង់ប្រភេទ WVGA Touchscreen Display ទំហំ 4.3 inch អង្គប្រតិបត្តិការណ៍ប្រភេទ Qualcomm Dual-Core Processor មានល្បឿន 1GHz, RAM ទំហំ 768MB, internal Storage ទំហំ 4GB ព្រមទាំងមាន MicroSD card slot សម្រាប់បន្ថែមទំហំ Storage ឲ្យបានកាន់តែច្រើនទៀតផង។
ដោយឡែកសម្រាប់កាមេរ៉ាវិញត្រូវបានរចនាឡើងដោយមានបំពាក់មកជាពីរផ្នែកគឺខាងមុខជា VGA Camera និងខាងក្រោយមានទំហំ 8 មេហ្គាភិចសែល ព្រមទាំងអាចភ្ជាប់ GPS, HSPA, WiFi រួមទាំងថាមពលថ្មផ្ទុកបានដល់ទៅ 2460mAh និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1.2 Jelly Beanទៀតផង៕
ប្រភពៈ techfresh