ក្រុមហ៊ុន Karbonn នាពេលបច្ចុប្បន្ននេះបានបញ្ចេញលក់នូវប្រភេទស្មាតហ្វូនម៉ូដែលថ្មីមួយដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0 Ice Cream Sandwich នៅទីផ្សារឥណ្ឌា មានឈ្មោះថា Karbonn A6 Smartphone។
មុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនដ៏ស្រស់ស្អាតជំនាន់ក្រោយនេះមានបំពាក់មកជាមួយ អេក្រង់ប្រភេទ IPS Capacitive touchscreen Display ទំហំ 4 inch ជាមួយនឹងResolution: 800 x 480 Pixels ដំណើរការដោយអង្គប្រតិបត្តិការណ៍ Single Core Processor ល្បឿន 1GHz, RAM ទំហំ 512MB, Internal Storage ទំហំ 100MB និងមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage បានដល់ទៅ បានដល់ទៅ 32GB។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាខាងមុខជា VGA Camera និងកម្រិតកាមេរ៉ាផ្នែកខាងក្រោយមានទំហំ 5 មេហ្គាភិចសែល ផ្ទុកថាមពលថ្មបានដល់ទៅ 1450mAh ។
ដូច្នេះប្រសិនបើលោកអ្នកចង់ប្រើប្រាស់នូវស្មាតហ្វូនខាងលើនេះ លោកអ្នកអាចជាវវាបាននៅប្រទេសឥណ្ឌាក្នុងតម្លៃត្រឹមតែ 100 ដុល្លារតែប៉ុណ្ណោះនឹងបានស្មាតហ្វូនស៊ីមពីរមួយគ្រឿងដ៏ស្រស់ស្អាត៕
ប្រភពៈ techfresh
