លោកអ្នកប្រហែលជាចាប់អារម្មណ៍ណាស់ហើយពីការបើក Camera Flash នៅពេលមាននរណាម្នាក់ Call មកនិងពេល Alerts។ នៅក្នុងជំនាន់ចុងក្រោយនេះក្រុមហ៊ុន Apple បានធ្វើការ Updaten នូវ options មួយចំនួនរូមទាំង LED Flash for Alerts ដែលជា options ថ្មីហើយក៏មានគាំទ្រពីអ្នកប្រើប្រាស់ដែរ។
វិធីបើកឲ្យដំណើរការ LED Alerts៖
ជាដំបូងលោកអ្នកត្រូវចូលទៅ Settings

បន្ទាប់មកត្រូវចុចលើពាក្យ General

នៅពេលនេះលោកអ្នកត្រូវ Scroll មកខាងក្រោមហើយចុចលើ Accessibility

នៅក្នុង accessibility នេះមាន options លោកអ្នកត្រូវរកពាក្យថា LED Flash for Alerts

នៅទីបញ្ចប់លោកអ្នកត្រូវ slider វាទៅជា ON ពេលនេះលោកអ្នកបានបើកឲ្យដំណើរការ LED flash នៅលើ ទូរស័ព្ទរួចរាល់ហើយ៕