ថ្មីៗនេះ ក្រុមហ៊ុន HTC ទើបតែបានប្រកាសជាផ្លូវការនូវស្មាតហ្វូនម៉ូដែល HTC Desire P ដំណើរការជាមួយ Android 4.0 Ice Cream Sandwich នៅក្នុងប្រទេសតៃវ៉ាន់ក្នុងតម្លៃ ៣៦៤ ដុល្លារ។
ជាមួយស្មាតហ្វូន HTC Desire P ជំនាន់ក្រោយរបស់ HTC នេះផងដែរត្រូវបានរចនាឡើងយ៉ាងគួរឲ្យទាក់ទាញបំផុត ដោយវាមានមកជាមួយ អេក្រង់ប្រភេទ Super LCD2 Touchscreen Display ទំហំ 4.3 inch មាន Resolution: 800 x 480 pixels ដើរដោយអង្គប្រតិបត្តិការណ៍ Dual Core Processor មានល្បឿន 1GHz, RAM ទំហំ 768MB, Internal Storage ទំហំ 4GB និងមាន MicroSD Card Slot ចំនួនមួយ។
ដោយឡែក ផ្នែកកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានកម្រិតកាមេរ៉ាទំហំ 8 មេហ្គាភិចសែលជាមួយ LED Flash ហើយការតភ្ជាប់វិញគឺ HSPA, GPS, Beats Audio ,WiFi និង Bluetooth ហើយថាមពលថ្មផ្ទុកបាន 1620mAh៕
ប្រភពៈ techfresh
