សម្រាប់ទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះគឺកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងសម្បើមដៃ ក្នុងការចេញលក់នូវផលិតផលទូរស័ព្ទរៀងៗខ្លួន ដោយឡែកសម្រាប់ក្រុមហ៊ុន NEC វិញ បែរជាប្រកាសថា ខ្លួននឹងបញ្ឈប់ទីផ្សារស្មាតហ្វូនទៅវិញ។
នាពេលថ្មីៗនេះ ក្រុមហ៊ុន NEC បានប្រកាសផ្សព្វផ្សាយថា ក្រុមហ៊ុនរបស់ខ្លួនបានខាតបង់ទឹកប្រាក់ប្រមាណជា ៩ រយកោដិ យេន ប្រហែលជា ៩២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងចន្លោះពេលពីខែ មេសា ទៅ ខែ មិថុនា នៅឆ្នាំ ២០១៣ នេះ។ការខាតបង់បែបនេះហើយជាកត្តាដែលសម្រេចឲ្យ NEC បញ្ឈប់ទីផ្សារស្មាតហ្វូន។
ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន NEC នឹងបន្តកិច្ចខំប្រឹងប្រែងផលិតនូវ Mobile Phone ឲ្យមានលក្ខណៈកាន់តែពិសេសជាងមុនសម្រាប់ទីផ្សារជប៉ុន៕
ប្រភពៈ Android Community
