អ្នកប្រាកដជាឆ្ងល់ថាហេតុអ្វីបានជាទូរស័ព្ទខ្លះមិនធ្វើការបង្ហាញនៅពេលដែលមានអង្គវេទិកា World Press ប៉ុន្តែសម្រាប់ទូរស័ព្ទ Ascend G330 ជាទូរស័ព្ទដែលផលិតនៅរោងចក្រនៃ ប្រទេសចិនដែលបានរក្សាស្តង់ដារបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ ។ ទូរស័ព្ទនេះមានលក្ខណះពិសេសប្រហាក់ប្រហែលទូរស័ព្ទ Ascend G330 ប៉ុន្តែវាមានការរចនា និងប្រព័ន្ធដំណើរការ Android ថ្មីមានលក្ខណះពិសេសជាងបន្តិច ។ ទូរស័ព្ទAscend Y300 ត្រូវបានបង្ហាញកាលពីខែមេសា និងខែឧសភា ដែលមិន ទាន់ប្រាប់ ពីតំលៃឲ្យបានច្បាស់នៅឡើយ ។នៅក្នុងការបង្ហាញខ្លួន ទូរស័ព្ទ Ascend Y300 បានខ្ចីរូបភាពការរចនាពីទូរស័ព្ទស្មាតហ្វូន Huawei Ascend GS10 ។ មួយវិញទៀត វាមិនមាន រូបរាងស្តើងពេកទេ ប៉ុន្តែទូរស័ព្ទ Y300 មានទំហំ 124.5×63.8 មីលីម៉ែតដែលកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ។ម៉្យាងទៀតដូចជាទូរស័ព្ទ Ascend G350 និង Ascend Y300 នឹងនាំមកនូវជាមួយអេក្រង់ WVGA IPS ទំហំ 4អ៊ីងជាមួយនឹងពន្លឺដ៏អស្ចារ្យ ។ អ្នកនឹងទទួលបានអេក្រង់ថ្មីទំហំ 4.1.1 សម្រាប់ Andriod Jelly Bean ដែលមើលទៅវាប្រហាក់ប្រហែលនឹងទូរស័ព្ទ Ascend P2 ក៏ដូចជាទុរស័ព្ទ Ascend G510 ។
ប្រភព: Teachradar
