ព័ត៌មាន

ទីផ្សាររបស់ទូរស័ព្ទ Smartphone មានសន្ទុះយ៉ាងខ្លាំង

     ដោយយោងតាមការស្រាវជ្រាវលើទីផ្សាររបស់ក្រុមហ៊ុន Gartner បានឲ្យដឹងថាមានទូរស័ព្ទចំនួន 435 លានគ្រឿងបានលក់ចេញទៅគ្រប់បណ្តាញអ្នកប្រើប្រាស់ ដែលចំនួននៃការលក់ទូរស័ព្ទស្មាតហ្វូនមានរហូតដល់ 225 លានគ្រឿង ។ បើប្រៀបធៀបជាមួយឆ្នាំមុន ការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង 46.5 % ដែលវាបាន រួមចំណែក ពាក់កណ្តាល​នៃការលក់ទូរស័ព្ទ នៅទូទាំងពិភពលោកក្នុង​ត្រីមាសទីពីរ។ តំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិក ឡាទីននិងអឺរ៉ុបខាងកើតរបស់ទីផ្សារមូលធន និងកំណើនដែល យឺតបំផុត គឺការផលិតទូរស័ព្ទស្មាតហ្វូនមិនទាន់ដំរូវការរបស់អតិថិជន។ ការកើន ឡើងនៅក្នុងត្រីមាសទីពីរក្នុងឆ្នាំ  2013 នេះអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន មានរហូតដល់ទៅ 71.4% បើធ្វើការប្រៀបធៀបទៅឆ្នាំមុន ត្រីមាសទីពីរ ខណះពេលដូចគ្នា ។ ដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើ ប្រាស់មានក្រុមហ៊ុន ទូរស័ព្ទជាច្រើនបាន ខិតខំលើក កម្ពស់ការប្រើទូរស័ព្ទ ដែលមានរាងស្តើង ដែលជាផលិតផលនាំមុខក្នុងការបង្កើនភាពរីកចំរើនបន្ថែមទៀតនៅក្នុងការលក់ទូរស័ព្ទស្មាតហ្វូន ដោយចំណាយពេលវេលាជាមួយ នឹងការរចនាម៉ូដជាច្រើនថ្មីៗទៀត ។

    ប្រភព: Sohoa.vnexpress.net