តើទូរស័ព្ទ Nokia ថ្មីពិតជាអាចដំណើរការប្រព័ន្ធប្រត្តិបត្តិការ Android បានមែនរឺ? អ្នកគាំទ្រ ក្រុមហ៊ុនទូរស័ព្ទ Nokia ពិតជាចង់ឲ្យមានការបង្ហាញប្រព័ន្ធប្រត្តិបត្តិការ Android ឲ្យបានឆាប់បំផុត ។ ចុងក្រោយ អតីតម្ចាស់ក្រុមហ៊ុនទូរស័ព្ទនៅអាស៊ី ប៉ាស៊ីហ្វិកលោក Thomas Zilliacus បានបង្កើតក្រុមហ៊ុនទូរស័ព្ទ Newkia ថ្មីមានប្រព័ន្ធប្រត្តិបត្តិការ Android ពិសេសជាងទូរស័ព្ទ Nokia ដែលមិនធ្លាប់មានពីមុនមក ។ ជាការពិតណាស់ គាត់បាន ធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទ Nokia អស់រយ:ពេលច្រើនជាងដប់ប្រាំឆ្នាំហើយ ដោយមានពត៌មានបញ្ចាក់បន្ថែមទៀតថា គាត់មានបំណងចង់ទិញភាគហ៊ុនពីទូរស័ព្ទ Nokia កាលពីមួយឆ្នាំមុនដើម្បីដំណើរការប្រព័ន្ធប្រត្តិបត្តិការ Android ថ្មីនៅក្នុងទូរស័ព្ទ Nokia ។ ជាការពិតណាស់ គាត់បានធ្វើការជាមូយក្រុមហ៊ុនទូរស័ព្ទ Nokia អស់រយ:ជាង ដប់ប្រាំឆ្នាំមកហើយ ។ ប្រភពត៌មានដដែលបានបន្តទៀតថា ទូរស័ព្ទ Newkiaថ្មីនេះគឺជាកម្ម សិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុនទូរស័ព្ទស៊ាំងហ្គារពួ ជាមួយនឹងអតីតបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Nokia មួយចំនួនទៀត ។ ដូច្នេះ ហើយសូមអ្នករងចាំតាមដាននូវពត៌មាននេះជាបន្តទៀត ថាតើវានឹងទៅជាយ៉ាងណា ។
ប្រភព : Tech 2
