Kindle គឺជាប្រភេទផលិតផលកុំព្យូទ័របន្ទះស្ដើងរបស់ក្រុមហ៊ុន Amazon ដែលបានវិវត្តន៍ចាប់ពីប្រភេទ Ereader ធម្មតា រហូតជាកុំព្យូទ័របន្ទះស្ដើងដែលមានសមត្ថភាពខ្ពស់អាចលេងហ្គេម និងប្រើកម្មវិធីជាច្រើនដូចជាកុំព្យូទ័របន្ទះស្ដើងផ្សេងៗទៀត ។ ដោយឡែកពេលនេះក្រុមហ៊ុន Amazon ទើបបានប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងថ្មី Kindle Fire HDX ដែលបានបំពាក់ដោយអេក្រង់ទំហំ 7-inch និង 8.9-inch ។

លក្ខណសម្បត្តិរបស់ Kindle Fire HDX៖
- អេក្រង់ 7-inch ឬ 8.9-inch HDX display
- កម្រិតភាពច្បាស់ 339pixels ក្នុង 1-inch
- CPU Qualcomm quad-core 2GHz
- ថាមពលថ្ម អាចប្រើបាន ១១ ទៅ ១៧ម៉ោង

យ៉ាងណាមិញកុំព្យូទ័របន្ទះស្ដើង Kindle Fire HDX ម៉ូដែល 7-inch មានតម្លៃចាប់ពី $229 (សម្រាប់ 16GB) និង $329 មាន LTE ។ ចំពោះម៉ូដែល 8.9-inch មានតម្លៃចាប់ពី $349 ឬ $479 (មាន LTE) ។ បញ្ជាក់ Kindle Fire HDX ទាំងពីរម៉ូដែលបច្ចុប្បន្នត្រូវបានក្រុមហ៊ុន Amazon បើកឲ្យបញ្ជាទិញហើយនៅលើគេហទំព័ររបស់ខ្លួន ដោយឡែកសម្រាប់ការនាំចេញ Kindle Fire HDX 7-inch (WiFi-only) នឹងត្រូវនាំចេញនាថ្ងៃទី១៥ ខែតុលា ខាងមុខ និង Kindle Fire HDX 7-inch (4G) អាចនឹងនាំចេញបន្ទាប់ពីមួយខែក្រោយ ហើយចំពោះម៉ូដែល Kindle Fire HDX 8.9-inch នឹងត្រូវនាំចេញនាថ្ងៃទី៧ ខែធ្នូ ឯណោះ ៕