ការប្រកួតថតរូប Canon Photo Marathon ប្រចាំកម្ពុជាបានត្រលប់មកវិញយ៉ាងធំអស្ចារ្យសម្រាប់ឆ្នាំនេដែលរួមមានអ្នកចូលរួមប្រកួតថតរូបគ្រប់វ័យប្រមាណជាង 600 នាក់ចូលរួមចាប់តាំងពីវេលាម៉ោង 7 ព្រឹកនៅសាលាសន្និសិទ្ធ ចតុម្មុខ។ កម្មវិធីប្រកួតថតរូប Canon Photo Marathon នេះត្រូវបានធ្វើទ្បើងនៅបណ្ដាប្រទេសទាំង 11 ក្នុងតំបន់រួមមាន៖ ចិន ឥណ្ឌា ម៉ាទ្បេស៊ី និងថៃ ដែលបានរៀបចំការប្រកួតថតរូបនេះតាមពេលវាកម្មវិធីប្រកួតថតរូបរៀបចំដោយក្រុមហ៊ុន កម្មវិធីប្រកួតថតរូបរៀបចំដោយក្រុមហ៊ុន តំណាងចែកចាយផលិតផលគឺមានគោលបំណងជួយជុំរុញលើកកំពស់វប្បធម៌នៃការថតរូបតែម្ដង។ ក្រុមហ៊ុន i-Qlick និង Canon ជាម្ចាស់ឧបត្តម្ភធំសម្រាប់កម្មវិធីនេះ រួមជាមួយដៃគួសហការដូចជា៖ ក្រុមហ៊ុម KFC, True Brands, Southeast Asia Globe, Cam Lau, Legend Cinemaនិងក្រុមហ៊ុនទឹកបរិសុទ្ធ Eurotech ។ ប្រធានបទទាំងបីសំរាប់ប្រកួតឆ្នាំនេះរួមមាន សេចក្តីស្រលាញ់ (Love) អរូបិយវត្ថុ (Abstract)និង ជំនឿ (Bellef) ។ ការប្រកួតនេះបើកឲ្យចូលរួមពីគ្រប់ជាតិសាសន៍ អាយុ ឬក៏ ម៉ាកម៉ាស៊ីនថត ប្រើប្រាស់នោះទេ។ រូបថតស្អាតៗស្របតាមប្រធានបទនឹងត្រូវវិនិច្ជ័យដាក់ពិន្ទុដោយ គណកម្មធិការចំនួនបីរូបមាន លោក Dene Mullen ជានិពន្ធនាយកប្រចាំទស្សនាវដ្តី អាស៊ីអាគ្នេយ៍គ្លប លោក Jose Goh និងលោក ផន ភារិទ្ធិ ដោយយោងលើចំនុចសំខាន់ៗបីគឺ៖ភាពប៉ិនប្រសប់បកស្រាយអត្ថន័យប្រធានបទន័យប្រធានបទ ការប្រើប្រាស់កម្រិតពណ៌និងពន្លឺព្រមទាំងការកំណត់លើផ្ទាំងរួបភាព។ជ័យលាភីទាំង 9 រូប រួមមានបីរូបក្នុងមួយប្រធានបទនិងត្រូវប្រកាសនៅវេលាម៉ោង 4 ល្ងាចក្នុងថ្ងៃតែមួយជាមួយការផ្ដល់រង្វាន់ពិសេសៗ នៅសាលសន្និសិទ ចតុម្មុខ។ ហើយជ័យលាភីពីររូបក្នុងចំណោម 9 រូបនឹងមានឪកាសចូលរួមដំណើរកំសាន្តថតរូបបែបអន្តរជាតិជាមួយជ័យលាភីពីបណ្ដាប្រទេសក្នុងតំបន់ដទៃទៀត ដែលនឹងត្រូវរៀបចំដោយក្រុមហ៊ុន Canon សិង្ហបូរី។ ក្រៅពីរង្វាន់ធំៗទាំងនេះអ្នកចូលរួមប្រកួតទាំងអស់ក៏នឹងមានឪកាសឈ្នះពីការចាប់រង្វាន់ ជាច្រើនទៀតផ្ដល់ដោយក្រុមហ៊ុម KFC, True Brands, Southeast Asia Globe និងរោងភាពយន្ត Legend Cinema ៕