ព័ត៌មាន

ស្មាតហ្វូន LGសម្រាប់ចុងឆ្នាំ

ស្មាតហ្វូន LG បានផលិតឡើងដោយមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងលើទីផ្សារបច្ចុប្បន្ន។ ផលិតផលនេះត្រូវបានផលិឡើងដោយមានប្រព័ន្ធដំណើរការដូចPhablet Full HD LG Optimus Pro G, G Pro Lite ដែលមានអេក្រង់ទំហំ​ 5.5 អ៊ីងមានកម្រិតបង្ហាញ qHD  

 

ស្របពេលជាមួយគ្នា វាបានបំពាក់មកជាមួយប្រព័ន្ធខួរក្បាល Dual-core និងមាន chips ប្រភេទMediaTek ជាមួយនឹងល្បឿន  1 GHz ជាមួយនឹងអង្គជំនួយការ 1 GB RAM និងមានមេម៉ូរ៉ីក្នុ ងម៉ាស៊ីនទំហំ 8 GB ហើយអាចបន្ថែមលើសពីនេះទៀតក៏បាន ។ ទន្ទឹមនឹងនេះដែរ វាមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល និងទំហំ 1.3មេហ្គាភិចសែល ។ លើសពីនេះទៅទៀត G Pro Lite បាននាំមកជាមួយប៊ិចដ៏ស្រស់ស្អាត ដែលស្ថិតនៅជិតកាមេរ៉ា ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ វាបានបំពាក់ជាមួយបំពង់បំពងសម្លេងប្រភេទ Stereo ផងដែរ ។ សូមបញ្ចាក់ថា​ ម៉ូដែលនេះបានដាក់ដំណើរការជាមួយប្រព័ន្ធដំណើរកាAndroid 4.1.2 ​យ៉ាងពិសេសផងដែរ ។

image 

ប្រភពៈ​ sohoa.vnexpress.net