ព័ត៌មាន

វេបសាយរបស់រាជរដ្ធាភិបាលជាង ២៦ វេបសាយត្រូវបានវាយលុក ក៏ប៉ុនែ្តត្រូវបានដោះស្រាយភ្លាមៗផងដែរ

កាលពីវេលាព្រឹកម្សិលមិញនេះ មានក្រុម Ananymous Cambodia ​មួយក្រុមដែលបានធ្វើការវាយលុកចូលវេបសាយចំនួន ២៧ ដែលភាគច្រើននៃវេបសាយទាំងអស់គឺសុទ្ធសឹងតែជាគេហទំព័ររបស់រាជរដ្ធាភិបាល ។ក្រុម Ananymous Cambodia នេះបានវាយលុកដោយបង្អាក់នូវភាពដំណើរការរបស់គេហទំព័រទាំងអស់នេះ បូករួមទាំងគេហទំព័ររបស់ Nida ផងដែរ ។ 

image

image

កាលពីវេលាម្សិលមិញនេះដែលត្រូវនឹងថ្ងៃអាទិត្យទី ២២ ខែធ្នូ ឆ្នាំ ២០១៣  ក្រុម Ananymous Cambodia បានសរសេរនៅលើទំព័រ Facebook ថា គេហទំព័ររបស់ក្រសួងរាជរដ្ធាភិបាលច្រើនជា ២៦ ត្រូវបានវាយលុក និងផ្អាកមិនឲ្យដំណើរការ ។

ភ្លាមៗនោះ Nida ក៏បានធ្វើការដោះស្រាយឲ្យគេហទំព័រទាំងអស់នេះបានដំនើរការវិញនៅពេលល្ងាចម្សិលមិញនេះផងដែរ ។

វេបសាយដែលត្រូវបានក្រុម Hacker ធ្វើការវាយលុកនោះមានដូចជាៈ

– angkorsankranta.org.kh

– ann.com.kh

– aupp.edu.kh

-bec.gov.kh

– cambodiascouts.org.kh

– cpp.org.kh

-era.cambodia.gov.kh

– fia.gov.kh

-kampot.cambodia.gov.kh

– khnews.net

-library.pac.edu.kh

– mrd.gov.kh

– mwa.gov.kh

– mcfa.gov.kh

– mosvy.gov.kh

– nida.gov.kh

– novctf.gov.kh

– pac.edu.kh

– pailin.cambodia.gov.kh

– pas.gov.kh

– police.gov.kh

– pressocm.gov.kh

-whc37cambodia2013.kh

– kandal.cambodia.gov.kh

– rac-academy.edu.kh

– rac.cambodia.gov.kh

-rajp.gov.kh

ចំពោះពត៌មានលម្អិត យើងនឹងធ្វើការផ្តល់ពត៌មានបន្ថែមទៀត ។