ព័ត៌មាន

ក្រុមហ៊ុន​ Samsung ដំណើរការផលិតអេក្រង់ qHD សម្រាប់ Galaxy S5

Galaxy S5 មានអេក្រង់ប្រវែង 5.5 អ៊ីងដែលមានកម្រិតភាពច្បាស់រហូតទៅដល់ 1440 x 2560 ភិចសែល ដែលជាមួយនឹងខួរក្បាល 64 bit ។

ដោយប្រើប្រាស់នូវបច្ចេកវិទ្យា EMOLED បានធ្វើឲ្យកម្រិតភាពច្បាស់នៃការថតរូបភាពកាន់តែខ្ពស់ និងមានលក្ខណៈពិសេសជាច្រើនទៀតជាង Galaxy S4 និង Galaxy Note 3 ។

 image

អ្នកជំនាញផ្នែកទីផ្សារស្មាតហ្វូនបាននិយាយថា Galaxy S5 នឹងទ្រទ្រង់នូវខួរក្បាលប្រភេទ Snapdragon 64 bits មានអង្គចងចាំទំហំ 3GB មានកាមេរ៉ា ១៦ មេហ្គាភិចសែល ថ្មមានថាមពលប្រើប្រាស់រហូតទៅដល់ 4000 mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat ថែមទៀតផង ។ 

អ្នកវិភាគជំនាញជាច្រើននាក់បានប្រាប់ឲ្យដឹងថា Galaxy S5 នឹងដាក់លក់នៅថ្ងៃទី១​ ខែឧសភាព ឆ្នាំ ២០១៤ ខាងមុខនេះហើយ ។​

ប្រភពៈ sohoa.vnexpress.net