ក្រុមហ៊ុន Nokia នៅក្នុងប្រទេសម៉ាឡេស៊ីនឹងចេញលក់ទូរស័ព្ទប្រភេទ Lumia 1320 នៅថ្ងៃទី17 ខែមករាខាងមុខនេះហើយដែលមានតំលៃប្រហែល 370 ដុល្លារអាមេរិក ។ នេះជាផែនការមួយនៅដើមឆ្នាំ ២០១៤ របស់ក្រុមហ៊ុន Nokia ដែលមានបំណងចូលទៅកាន់ទីផ្សារអាស៊ី។ ទូរស័ព្ទ Nokia Lumia 1320 ត្រូវបានបំពាក់ដោយអេក្រង់ Touchscreen 6 inch និងកញ្ចក់ប្រភេទ Gorilla Glass toughen 3 ។ ចំណែកឯគុណភាពបង្ហាញរបស់អេក្រង់ទូរស័ព្ទ Lumia 1520 ក្នុងកម្រិតស្ដង់ដា Full HD 1920 x 1080 pixels និង 245 ppi pixel density ។ ទូរស័ព្ទ Lumia 1320 ដំណើរការដោយ CPU ប្រភេទ Dual-Core Qualcomm Snapdragon S4 1,7 GHz , RAM ទំហំ 1GB , អង្គចងចាំខាងក្នុង 8GB និងមានរន្ធដោតកាតប្រភេទ microSD ដែលអាចគាំទ្ររហូតដល់ទៅ 64GB ។ ទូរស័ព្ទ Lumia 1320 មានកាមេរ៉ាដែលអាចថតយករូបភាពបានក្នុងទំហំ 5MP និងខាងមុខ 0.3 MP ជាមួយថាមពលថ្ម 3400 mAh ហើយទូរស័ព្ទនេះមាន 3 ពណ៌សម្រាប់អ្នកប្រើប្រាស់ជ្រើសរើសរួមមាន ពណ៌ខ្មៅ, លឿងនិង ពណ៌ស៕