ចូលក្រឡេកទៅមើលកាមេរ៉ាឌីជីថល Coolpix L830 Superzoom នឹងចូលមកដល់នាពេលខាងមុខពីក្រុមហ៊ុន Nikon ។ កាមេរ៉ាមួយនេះបានបំពាក់មកជាមួយនូវមុខងារជាច្រើនសម្រាប់ប្រើប្រាស់។ Coolpix L830 Superzoom មានកាមេរ៉ាកម្រិតដល់ទៅ 16.0 មេហ្គាភិចសែល និង image sensor ជាប្រភេទ CMOS ហើយអាចលូត Lens ទៅមុខបានកម្រិតរហូតទៅដល់ 34x Optical Zoom-NIKKOR ED រួមទាំងអេក្រង់មានទំហំ 3.0 អ៊ីង 921k-dot ជាប្រភេទ LCD អាចផ្ទុករូបភាព ឬវីដេអូក្នុងមេម៉ូរីុកាតបានច្រើនប្រភេទដូចជា SD/SDHC/SDXC , micro-HDMI និងអាចចាប់យករូបភាព ឬវីដេអូក្នុងកម្រិត 1080p Full HD 30fps ទៀតផង ៕