ប្រសិនបើលោកអ្នកមានwebsiteណាមួយដែលតែងតែបើកមើលវាជាញឹកញាប់ហើយអ្នកតែងរក្សាទុកវានៅក្នុង bookmarks ដូច្នេះនៅពេលដែលអ្នកចង់បើកគេហទំព័រនោះវានិងចំនាយពេលវេលាច្រើងនិងស្មុកស្មាញដោយត្រូវបើកកម្មវិធី browser ហើយត្រូវចុចនៅក្នុង bookmarks របស់អ្នក។ ដូចនេះហើយក្រុមការងារយើងខ្ញុំបានលើកយកវិធីនៃការ Add website ទៅកាន់ Home Screen របស់លោកអ្នក។
បើកកម្មវិធី Safari នៅលើឧបករណ៍ដំណើរការដោយ iOS របស់អ្នកហើយស្វែងរក website ណាមួយដែលអ្នកចង់រក្សាទុកវាទៅកាន់ Home Screen របស់អ្នក។
ចុចលើប៊ូតុង Share នៅស្ថិននៅខាងក្រោម ដែលវាមានរូបតំណាងជាប្រអប់មួយនឹងព្រួញមួយ។
ចុចលើប៊ូតុង Add to Home Screen ។
នៅលើទំព័របន្ទាប់អ្នកត្រូវសរសេរឈ្មោះរបស់ website ដែលអ្នកចង់រក្សាទុក ហើយអ្នកត្រូវចុច Add ដែលនៅខាងលើនៃជ្រុងខាងស្ដាំដើម្បីបន្ថែមទៅកាន់ Home Screen របស់អ្នក។
នៅពេលនេះអ្នកនិងទទួលបាន icon ជារូបតំណាងរបស់ website ដែលអ្នក Add វាមុននេះ ហើយអ្នកក៏អាច Add website បានជាច្រើនទៀតផងដែរ៕
