ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4.2 បានដាក់ឲ្យប្រើប្រាស់ហើយ

នាពេលថ្មីៗនេះ ប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4.2 បានដាក់ឲ្យប្រើប្រាស់ហើយបន្ទាប់ពីបានធ្វើកំណែទម្រង់ទៅលើ KitKat 4.4 និង Version របស់ KitKat 4.4.1 ។ គួរបញ្ជាក់ផងដែរថា Version របស់ Samsung ដែលអាចធ្វើការ Update បានមានដូចជា Samsung Galaxy Note, Galaxy Note II, Galaxy S4, S4 Galaxy Mini, Galaxy S4 Active, Galaxy S4 Zoom, Galaxy S III, Galaxy S III Mini, Galaxy Mega, Galaxy Light Galaxy Note 8.0, Galaxy Tab 3, Galaxy Note and Galaxy Note 10.1 ជាដើម ។

 image

KitKat 4.4.2 បានធ្វើការ Update ទៅលើ Interface និងពង្រឹងនៅត្រង់កន្លែង Message និងប្រើប្រាស់ GPS, WiFi និង 3G ដោយងាយស្រួលបំផុត ។

 image

លើសពីនេះទៀត វាអាច Backup នូវវីដេអូ ចំរៀង និងឯកសារផ្សេងទៀតបានយ៉ាងងាយបំផុត ។

ប្រភពៈ Google