ព័ត៌មាន

ក្រុមហ៊ុន Sony បង្ហាញ Tablet Xperia Z2 ដ៏ទាន់សម័យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានដាក់បង្ហាញ Sony Xperia Z2 ដែលមានអេក្រង់ទំហំធំទ្រទ្រង់នូវប្រព័ន្ធ 4K និងមានទម្ងន់ស្រាល និងស្តើងបំផុត ។

 image

Tablet មួយនេះមានរូបរាងគួរឲ្យទាក់ទាញ និងមានកម្រាស់ត្រឹមតែ 6.4 mm តែប៉ុណ្ណោះ ។ ចំនែកផ្នែក Hardware វិញ Xperia Tablet Z2 នេះវិញបានភ្ជាប់មកជាមួយនួវអេក្រង់ដែលមានទំហំ 10.1 អ៊ីងដែលមានកម្រិត Full HD នឹងបំពាក់នូវតិចណូឡូជី IPS បំពាក់នូវអង្គចងចាំទំហំ 3GB មានខួរក្បាលប្រភេទ Snapdragon 801 ដែលមានល្បឿនលឿន និងមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែលថែមទៀតផង ។

ចំពោះថាមពលថ្មវិញ វាមានកម្លាំងថាមពលរហូតទៅដល់ 6000 mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 ថែមទៀតផង ។ Tablet មួយនេះនឹងដាក់លក់ជាផ្លូវការនៅខែមិនាខាងមុខនេះហើយ ។

ប្រភពៈ Sony