ព័ត៌មាន

LG ឈ្នះពានរង្វាន់ស្មាតហ្វូនដែលមានភាពទាក់ទាញបំផុត

នាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានបង្ហាញនូវ G Flex ដែលជាស្មាតហ្វូនដែលមានអេក្រង់កោងបានធ្វើឲ្យអ្នកស្មាតហ្វូនមួយនេះឈ្នះពានរង្វាន់ច្នៃប្រឌិតយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍ MWC 2014 ដែលបានប្រព្រឹត្តិទៅនៅទីក្រុងអេស្ប៉ាញនោះ ។

 image

នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន LG បានដាក់បង្ហាញនូវស្មាតហ្វូន G2, ស្មាតហ្វូន G Flex, Nexus G Tablet ដែលមានអេក្រង់ទំហំ 8.3 អ៊ីងថែមទៀតផង ។ អ្នកប្រើប្រាស់មួយចំនួនបាននិយាយថា ស្មាតហ្វូនមួយនេះមានអេក្រង់ធំនិងមានរាងគួរឲ្យទាក់ទាញបំផុត ។

យ៉ាងណាមិញ វាពិតជាអស្ចារ្យមែនទែន ដែលក្រុមហ៊ុន LG អាចទទួលបានពានរង្វាន់សម្រាប់ឆ្នាំ 2014 នេះខណៈពេលដែលក្រុមហ៊ុន Samsung មិនបានទទួលបានពានរង្វាន់ស្មាតហ្វូនទៅលើឧបករណ៍ Galaxy S5 នោះទេ ។

ប្រភពៈ LG