ព័ត៌មាន

HTC One នឹងវាយលុកទីផ្សារនៅក្នុងឆ្នាំ 2014 នេះ​

យោងទៅតាមគេហទំព័ររបស់ Cnet បានបង្ហាញថា ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ក្រុមហ៊ុន Samsung បានចំណាយទឹកប្រាក់ 363 លានដុល្លារអាមេរិចក្នុងការផ្សព្វផ្សាយ ហើយក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសកូរ៉េក៏បានចំណាយលុយចំនួន 128 លានដុល្លារផងដែរក្នុងការផ្សាយពាណិជ្ជកម្ម ។ ចំនែកឯក្រុមហ៊ុន Apple វិញបានចំនាយលុយ 450.9 លានដុល្លារអាមេរិចសម្រាប់ការផ្សព្វផ្សាយដើម្បីប្រកួតប្រជែងនៅលើទីផ្សារនេះ ។ យ៉ាងណាមិញ ក្រុមហ៊ុន HTC វិញសម្រាប់ឆ្នាំនេះបានចំណាយលុយប្រមាណជា 76 លានដុល្លារអាមេរិចសម្រាប់ប្រកួតប្រជែងផ្សព្វផ្សាយនៅលើទីផ្សារផងដែរ ។

 image

លោក ម៉ារីបែល លូប៉ែស (Maribel Lopes) ដែលជាប្រធានក្រុមវិភាគទីផ្សារបាននិយាយថា “ដើម្បីទទួលបានចំណាត់ថ្នាក់នៅលើទីផ្សារ HTC ត្រូវតែហ៊ានចំណាយលុយ” ។ យ៉ាងណាមិញ HTC One នេះធ្លាប់បានទទួលពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ MWC 2014 ទៅលើគំនិតថ្មីនៃការបង្កើតប្រកបដោយគុណភាព និងភាពទាក់ទាញ ។

យើងនឹងរង់ចាំមើលថា តើ HTC One នេះអាចដណ្តើមបានទីផ្សារពីក្រុមហ៊ុនយក្ស Apple និង Samsung ដែរឬទេ?

ប្រភពៈ sohoa.vnexpress.net