ព័ត៌មាន

ក្រុមហ៊ុន Apacer បង្ហាញ Mobile Flash Drives ដែលមានរាងបាល់ដ៏ទាក់ទាញ

ថ្មីៗនេះ ក្រុមហ៊ុន Apacer បានបង្ហាញនូវ Mobile Flash Drives ស៊េរីថ្មីដែលមានរាងដូចបាល់ទាត់នោះ​ វាមានម៉ូដែល AH174 ។ Mobile Flash Drives មួយនេះមានបីជម្រើសសម្រាប់ជ្រើសរើសគឺទំហំ 8GB ទំហំ 16GB និងទំហំ 32GB ។ លើសពីនេះទៀត វាជាប្រភេទ micro-USB Type B ដែលមានច្រើនពណ៌សម្រាប់ជ្រើសរើស និងអាចយកទៅភ្ជាប់ធ្វើជាបណ្តោងកាបូប ឬបណ្តោងទូរស័ព្ទជាដើម ។ យ៉ាងណាមិញ Mobile Flash Drives មួយនេះនៅមិនទាន់បានប្រកាសតម្លៃជាផ្លូវការនៅឡើយទេ ។

 image

ប្រភពៈ Apacer