Tablet KEIAN ម៉ូដែល M1026S បានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាតនិងមានរាងមាំឌដែលកាន់តែផ្ដល់ទំនុបចិត្តទៅដល់អ្នកប្រើប្រាស់ ហើយវាមានលក្ខណៈពិសេសជាច្រើនទៀតផង។ Tablet ម៉ូលដែលនេះមានទំហំអេក្រង់ 10.1-inch ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1280 x 800 ជាមួយនឹង Multi-touch display ។ រឺឯគ្រឿងខាងក្នុងវិញបានបំពាក់មកជាមួយនិង 1.2GHz RK3168 dual-core processor, RAM ប្រភេទ DDR3 ទំហំ 1GB, , ទំហំ 8GB សម្រាប់ Internal storage, មានរន្ធដោតកាត microSD card slot (បានទៅដល់ 32GB), កាមេរ៉ាខាងមុខទំហំ 0.3MP និងខាងក្រោយទំហំ 2MP, មានរន្ធ HDMI និងមានរន្ធ USB 2.0 ។ Tablet M1026S ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការបាន Android 4.2 Jelly Bean ដែលបានធ្វើការដាក់លក់នៅលើទីផ្សារហើយ ៕