អ្នកបង្កើត Slide to unlock របស់ iPhone បាន​លាឈប់​ពី​ក្រុមហ៊ុន

លោក Grey Christie ប្រធានគ្រប់គ្រង់ផ្នែក Human Interface និងជាអ្នកបង្កើត Slide to unlock សម្រាប់ iPhone នៅពេលនេះបានលាឈប់ពីក្រុមហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់ WSJ។image

សារព័ត៌មាន WSJ បានទទួលអ៊ីមេលមួយដែលបញ្ជាក់ថា លោក Christie អ្នកបង្កើត Slide to unlock បានដើរចេញពី Apple ដោយមិនបានបញ្ជាក់ពីមូលហេតុ ហើយក្រុមហ៊ុន Apple ក៏មិនបានប្រកាសឲ្យដឹងផងដែរ។

ប្រភពដែលជិតស្និទ្ធបានបញ្ជាក់ថា ប៉ាតង់ដែល Samsung កំពុងមានជម្លោះជាមួយ Apple បច្ចុប្បន្ន ភាគច្រើនជាស្នាដៃរចនា និងបង្កើតឡើងដោយលោក Christie។
យោងតាមការបញ្ជាក់ ឲ្យដឹងប្រភពផ្សេងៗ បានឲ្យដឹងទៀតថា លោក Christie ប្រហែលជាអន់ចិត្តនឹង Apple ដែលចេញតែលើកតម្កើង អ្នកផ្សេងច្រើនជាងខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *