Apple ចាប់ផ្តើមផលិតនាឡិកាឆ្លាតវៃ iWatch ហើយ

បើតាមប្រភពពី​ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់អោយទៅក្រុមហ៊ុន Apple នៅប្រទេសចិនដែលត្រូវបាន ដកស្រង់ដោយសារព័ត៌មាន The China Times បានឲ្យដឹងថាក្រុមហ៊ុន Apple បានចាប់ផ្តើម ដំណើរការផលិតនាឡិកាឆ្លាតវៃ iWatch ហើយ តែជាការផលិតក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។ មកដល់ពេលនេះមានក្រុមហ៊ុន 3 របស់ចិនដែលត្រូវបានគេរាយការណ៍ថា គឺជាអ្នកទទួលខុសត្រូវក្នុងការផលិត និងផ្គុំ គ្រឿងបន្លាស់ iWatch អោយក្រុមហ៊ុន Apple។

image
ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Kinsus Interconnect Technology Corp, NanyaPCB និង ASE Group (ឬហៅម៉្យាងទៀតថា Advanced Semiconductor)។ ក្រុមហ៊ុនទាំងអស់នោះត្រូវបានគេរំពឹងថានឹងផលិត នាឡិកា iWatch ប្រមាណពី 2.5 ទៅ 3 លានគ្រឿងសំរាប់ត្រីមាសទី 2 ឆ្នាំនេះ ហើយបរិមាណផលិតនឹងកើនឡើង ដល់ 14 ទៅ 15 លាន នាត្រីមាសទី 3។

បើតាមអ្នកវិភាគល្បីឈ្មោះ Ming Chi Kuo របស់ KGI Securities បានអោយដឹងថា ក្រុមហ៊ុន Apple នឹងផលិតនាឡិកាឆ្លាតវៃ iWatch ក្នុងពីរទំហំគឺ 1.3 អ៊ីង និង 1.5 អ៊ីង សំរាប់ទំហំដៃផ្សេងគ្នា។ ហើយម៉ូដែល ទាំងពីរនេះ នឹងប្រើអេក្រង់ AMOLED កោងថ្មីគ្របដោយកញ្ចក់ត្បូងកណ្តៀងព្រមជាមួយ Sensor ជីវសាស្ត្រថ្មីដែលអាចវាស់ចង្វាក់បេះដូងជាដើម៕
ប្រភព: GforGames.com

 

Leave a Reply

Your email address will not be published. Required fields are marked *