អ្នកស្រាវជ្រាវនៅប្រទេសជប៉ុនធ្វើបានដោយជោគជ័យនូវ Robot ប្រើក្នុងអាជីវកម្មដែលអាចថតសន្លឹកសៀវភៅ ២៥០ ទំព័រក្នុងមួយនាទីបានដោយល្អឥតខ្ចោះ មានន័យថាអ្នកអាចថតចម្លងសៀវភៅប្រលោមលោកមួយក្បាលជាមធ្យមតិចជាង ១នាទី ឬនិយាយអោយសាមញ្ញ អ្នកអាចថតចម្លងវចនានុក្រម Oxford English មួយក្បាលក្នុងរយៈពេលតិចជាង ១០នាទី ។
លើសពីនេះទៅទៀត Robot នេះអាចថតយកនូវកម្រិតច្បាស់មួយរហូតដល់ 400 ppi ក្នុងកំឡុងពេលដំណើរការថត ហើយវាអាចកែសម្រួលរូបទំព័រដែលកោងអោយទៅជារាបស្មើដោយលុបបំបាត់ស្នាមកោងរបស់ទំព័រ ។
ខាងក្រោមជាដំណើររបស់ Robot
1. បើកទំព័រ
2. ថតទំព័រ
3. កែសម្រួលអោយទំព័រអោយរាបស្មើ
ការដំណើរការ Robot នេះគឺអ្នកគ្រាន់តែយកសៀវភៅទៅដាក់លើ scanner រួចរងចាំវាដំណើរការដោយស្វ័យប្រវត្តិដែលគេអោយឈ្មោះថា “Reads” ។ Robot នេះមានឈ្មោះថា BFS-Auto នឹងមានលក់សម្រាប់គោលដៅអាជីវកម្មក្នុងកំឡុងឆ្នាំ ២០១៣ ខាងមុខ។