ព័ត៌មាន

មនុស្សយន្តជួយការងារផ្ទះដែលអាចបំផ្លាស់ទីគ្រឿងសង្ហារឹមបាន

មនុស្សយន្តជួយធ្វើការងារផ្ទះអាចរួមបញ្ចូលជាមួយវត្តុនៃគ្រឿងសង្ហារឹមដើម្បើឲ្យមានចលនា ត្រូវបានផ្សាយចេញដោយអ្នកវិទ្យាសាស្រ្តជនជាតិស្វីស។Roombots​ នេះគឺជាសំណុំនៃគ្រាប់បាលមនុស្សយន្តដែលអាចរមៀលជុំវិញ អាចភ្ជាប់ជាមួយគ្នា និងភ្ជាប់ជាមួយ​​វត្តុជុំវិញផ្ទះបាន។មនុស្សយន្តមួយផ្ទុកម៉ាស៊ីនចំនួនបី អង់តែន wireless មួយ និងថ្មមួយ។ថាមពលតូចនេះអាចខ្ញាំ ដែលអាចប្រើប្រាស់សម្រាប់ឡើងដោយប្រើនូវសម្ភារៈពិសេសដែលមានរន្ធតូច ដែលអាចធ្វើការជួសជុលនូវបំណែកនៃគ្រឿងសង្ហារឹម។

image

 នៅក្នុងការចាក់ផ្សាយរូបភាពវីដេអូ ដោយមន្ទីពិសោធន៍ inventor Biorobotics មនុស្សយន្តត្រូវបានបង្ហាញថាអាចផ្លាស់ទីបាន និងអាចលើកតុបាន។

 សិស្សរចនាដែលមានឱកាសដើម្បីទទួលបានការចាប់ច្បាមជាមួយ Roombots បានធ្វើឲ្យកើតមានជាមួយប្លង់ដែលពួកគេប្រើប្រាស់ទៅលើនិន្នាការខាងម៉ូដ។

លោក Auke Ijspeert ជាប្រធានមន្ទីពិសោធន៍បាននិយាយថា វាអាចមានសារៈប្រយោជន៍សម្រាប់បុគ្គលដែលជាជនពិការដើម្បើចង់អោយវត្តុអ្វីមួយមកជិត ឫក៏បំផ្លាស់ទីទៅឆ្ងាយ។

 image

Roombot ដំណើរការដោយ ម៉ូដalgorithms នៅលើបណ្តាញប្រសៃប្រសាទរបស់សត្វ សម្រាប់ធ្វើការបំលាស់ទី។

វានចាប់យកទិន្នន័យវិញ្ញាណពីបរិយាកាសជុំវិញខ្លួន រៀនពីតម្រូវការរបស់អ្នកប្រើប្រាស់ និងបំលែងចេញជាលទ្ធផល។

នៅពេលដែល Roombots មិនត្រូវបានប្រើប្រាស់ ក្រុមការងារនិយាយថាពួកវាស្វែងរកដោយស្វ័យប្រវត្ត និងវាអាចចូលក្នុងប្រអប់ ឬធ្វើជាទ្រង់ទ្រាយជាជញ្ជាំងដើម្បើចំណេញកន្លែង។