មុខ សញ្ញាទី៥ នៃក្រុមហែកឃឺ ដែលបានវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ ការតាមផ្លូវច្បាប់។
យោង តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានសហការជាមួយព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនមុខសញ្ញាបន្ថែម ទៀត ដែលបានធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមក លើរាជរដ្ឋាភិបាល។
ជន សង្ស័យដែលជាមុខសញ្ញាធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធបច្ចេក វិទ្យាព័ត៌មានមកលើរាជរដ្ឋាភិបាលមានឈ្មោះ ជិន នាងលាងម៉េង (ហៅ Attacker Fiber) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ២៥៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែនចាក់អង្រែក្រោម។
ជន សង្ស័យជាមុខសញ្ញាទី៥ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្រោមការបទចោទ ប្រកាន់ថាបានរំខានដល់ប្រព័ន្ធគេហទំព័រនានារបស់រាជរដ្ឋាភិបាលកន្លង មក។ កាល ពីពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនបុរសចំនួន៤នាក់បញ្ជូនទៅ តុលាការ ហើយបានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសជា បណ្ដោះអាសន្នហើយ។
យោង តាមចម្លើយសារភាពរបស់ជនសង្ស័យបានធ្វើការវាយប្រហារទៅលើគេហ ទំព័ររបស់ស្ថាប័ន និងអង្គភាពជាច្រើនទាំងឯកជននិងរដ្ឋ ដើម្បីកែទំព័រដើម លួចព័ត៌មាន លួចទិន្នន័យ បំផ្លាញប្រព័ន្ធសុវត្ថិភាពបំបែក ប្រព័ន្ធសុវត្ថិភាព ធ្វើឲ្យរអាក់រអួលដំណើរការមិនបាន ក្នុងបំណងបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន និងឆន្ទៈស្វែងរកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផ្សេងៗនិងដើរ តាមក្រុមរបស់ខ្លួន ដែលមានឈ្មោះ Rogur Spy និងឈ្មោះ Hero។ គួរបញ្ជាក់ដែរថា ក្រោយការចាប់ខ្លួន ឈ្មោះប៊ុន ឃីងមង្គលបញ្ញា បាន២ថ្ងៃ ជនសង្ស័យ ជិន នាងលាងម៉េង បានបង្កើត Account Facebook Attacker Fiber ដើម្បីគ្រប់គ្រង Page Anonymous Cambodiaក្នុង បំណងវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាដែលបានចាប់ខ្លួនក្រុមពួក គេនិងបង្ហោះឯកសារដែលមានខ្លឹមសារប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជា៕
ប្រភព៖ កម្ពុជាថ្មី