ព័ត៌មាន

Huawei Ascend Mate 2បានដាក់បង្ហាញក្នុងសហរដ្ឋអាមេរិក

image

ថ្មីៗនេះ​ក្រុមហ៊ុន​Huaweiបានប្រកាស់ថា​ខ្លួន​និង​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Huawei Ascend Mate 2 ក្នុង​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ​លក់រាយ$299.99 unlocked។ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Ascend Mate 2ថ្មី​នេះ​គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ  6.1 អ៊ីង ប្រភេទ​HD displayដែលមាន​resolution 1280 x 720 ភិ​ច​ស៊ែ​ល និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​quad core 1.6GHz Qualcomm Snapdragon 400 ។ផងដែរ ម៉ូ​ដែល​Huawei Ascend Mate 2បាន​ភ្ជាប់​មក​ជាមួយនិង​RAMទំហំ 2GB ម៉េ​មូ​រី​ជាប់​ម៉ាស៊ីន​ទំហំ​16GB និង​មាន microSD card slotដែល​អាច​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ​បាន​រហូតដល់​ទំហំ 32GB។បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​កាមេរ៉ា​មុខ​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​ទំហំ 13មេ​ហ្កា​ភិ​ច​ស៊ែ​ល។ក្រៅពីនេះ Ascend Mate 2មាន​ថាមពល​ថ្ម 3,900, Bluetooth 4.0, WiFi, 4G LTE, និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការ Android 4.3 Jelly Beenបូក​ជាមួយនិង Huawei’s EMUI 2.0 Lite user interface៕

ប្រភព:  Huawei