ព័ត៌មាន

ក្រុមហ៊ុនMicromaxបានដាក់បង្ហាញស្មាតហ្វូនពីរម៉ូដែលទៀតហើយ

 image

ថ្មីៗនេះ​ក្រុមហ៊ុន​Micromax បានដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​តិ្ត​ការ​Windows Phone 8.1ពីរ​ម៉ូ​ដែល​គឺ​Canvas Win W121និងW092។ដែលម៉ូដែល Canvas Win W121 បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5អ៊ីង​ក​ម្រឹត HD IPS display ខួរក្បាល​ប្រភេទ  quad-core Snapdragon 200 SoC clockedល្បឿន 1.2GHz  អង្គ​ចងចាំ​RAMទំហំ​1GB  ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB ជាមួយនិង microSD card slotដែល​អាចដាក់​បន្ថែមរ​ហូត​ដល់​ទំហំ 32GB។

បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល Canvas Win W121 បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ 8MP ជាមួយនិង​LED flashសម្រាប់​ថតរូប​ភាព​និង​វីដេអូ កាមេរ៉ា​មុខ​ទំហំ 2MP។ផងដែរ​ក៏មាន​dual-SIM supportនិង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1។

ចំណែកឯ​ម៉ូ​ដែល Canvas Win W092ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4អ៊ីង និង​មាន​ខួរក្បាល​ប្រភេទ Snapdragon 200 quad-core processor អង្គ​ចងចាំ​RAMទំហំ​1GB ម៉េ​មូ​រី​ក្នុង​ម៉​ស៊ីន​ទំហំ​8GBជាមួយនិង MicroSD card slot កាមេរ៉ា​ក្រោយ​ទំហំ​5MP  កាមេរ៉ា​មុខ​ទំហំ 0.3MP ថាមពល​ថ្ម​មាន1,500 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Windows Phone 8.1៕ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​និង​ដាក់​លក់ក្នុង​ខែក្រោយ​នេះ។

ប្រភព៖  Microsoft