ព័ត៌មាន

ក្រុមហ៊ុនT-Mobileគ្រោង​និង​ដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 635 នៅ​ពាក់កណ្តាល​កក្កដា​នេះ

image

ថ្មី​នេះ​ក្រុមហ៊ុន​T-Mobileគឺ​ត្រូវបាន​គេ​រាយការណ៍​មក​ថា​ ខ្លួន​កំពុងតែ​រៀបចំ​ដាក់​បង្ហាញ​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​របស់ខ្លួន​គឺ​ម៉ូ​ដែល​Nokia Lumia 635 នៅលើ​បណ្តាញ​សង្គម​របស់​ពួកគេ។ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​និង​ដាក់លក់​នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ​ប្រហែលជា​ថ្ងៃទី16រឺក៏ 17ក្នុងតម្លៃ$129ប៉ុណ្ណោះ។ដោយ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ4.5អ៊ីង 854 x 480 IPS capacitive touchscreenជាមួយនិង​Corning Gorilla Glass 3 coating,ខួរក្បាល​ប្រភេទ quad-core Qualcomm Snapdragon 400 processorដែលមាន​ល្បឿន1.2GHz , Adreno 305 GPU, អង្គ​ចងចាំ​RAMទំហំ 512MB ,ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB  ,  microSD card slot (រហូតដល់​ទំហំ 128GB), WiFi, Bluetooth, LTE connectivity និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Windows Phone 8.1 OS៕

ប្រភព​៖techfresh