ព័ត៌មាន

មាន​ពត៌មាន​លេច​ធ្លាយ​ពី Adidas miCoach Fit Smart Device

image

ថ្មីៗនេះដែរ​មាន​ពត៌មាន​ពី​បី​ប្រភព​ផ្សេងគ្នា​ដែល​បានបង្ហាញ​ពី​ក្រុមហ៊ុន Adidasដែល​គ្រោង​និង​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​មួយ​របស់ខ្លួន​ដែលជា​ប្រភេទ​ឧបករណ៍​ពាក់​និង​ករ​ដៃ ដែល​ត្រូវបាន​គេ​អោយ​ឈ្មោះថា miCoach Fit Smart។

ប៉ុន្តែ miCoach Fit Smart fitness trackerមិនទាន់បាន​ប្រកាស់​ពី​ការដាក់​បង្ហាញ​ជា​ផ្លូវការ​នៅលើ​គេហទំព័រ the FCC, LegalForce និង retailer Keller Sports ពី​ក្រុមហ៊ុន Adidasនៅឡើយ​ទេ ។

មានព​ត៌​តិច​តូច​ណាស់​ដែល​បានដឹង​អំពី​ពត៌មាន​ទាក់ទង​និង​ម៉ូ​ដែល​miCoach Fit Smart fitness trackerនៅពេលនេះ។ប៉ុន្តែ​តាម FCC documentation បានអោយដឹងថា​ម៉ុ​ដែល​នេះ​និង​បំពាក់​មក​ជាមួយនិង​ប្រព័ន្ធ Bluetooth 4.0 LE។ចំពោះ​ពត៌មាន​លម្អិត​ផ្សេងទៀត​ទាក់ទង​និង​ផ្នែ​ង​រឹង តម្លៃ​និង​ការដាក់​លក់​មិនទាន់មាន​ប្រភព​ណាមួយ​បានបញ្ជាក់​នោះទេ៕

image

ប្រភព៖  Engadget