ថ្មីនេះក្រុមហ៊ុនMicromaxនិងដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីមួយនៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថា Canvas Duet AE90 ដែលត្រូវបានគេដាក់លក់នៅលើគេហទំព័រ e-commerce websites ពីរផ្សេងគ្នា។
យោងទៅតាមតារាងនៃការដាក់លក់រាយនៅលើប្រព័ន្ធវេបសាយម៉ូដែល Micromax Canvas Duet AE90 ដែលជាប្រភេទdual-SIM (GSM+CDMA) ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Beanត្រូវបានដាក់លក់ក្នុងតម្លៃ Rs. 8,999 ប្រហែលជា 149.933ដុល្លាសហរដ្ឋអាមេរិក។
ចំណែកឯការឌីស្សាញវិញម៉ូដែល Canvas Duet AE90 ត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ4.5អ៊ីងកម្រឹត qHD display ជាមួយនិងកម្រឹតភាពច្បាស់ 540×960 ភិចស៊ែល resolution ខួរក្បាលប្រភេទ quad-core processorដែលមានល្បឿន1.2GHzនិងអង្គចងចាំRAM ទំហំ 1GB។បន្ថែមទៅទៀតនោះម៉ូដែលនេះបានភ្ជាប់មកជាមួយនិងកាមេរ៉ាក្រោយទំហម5មេហ្កាភិចស៊ែលជាមួយនិង LED flashនិងកាមេរ៉ាមុខទំហំ0.3មេហ្កាភិចស៊ែល។ ក្រៅពីនេះ Canvas Duet AE90 មានម៉េមូរីស្រាប់ក្នុងម៉ាស៊ីនទំហំ 4GBជាមួយនិងរន្ធ microSD card ដែលអាចបន្ថែមរហូតដល់ទំហំ32GB និងថាមពលថ្ម 1800mAh ដែលមានរយៈពេល 5.5ម៉ោងសម្រាប់និយាយ និង150ម៉ោងសម្រាប់standby។ជម្រើសនៃConnectivityនៅលើ Micromax Canvas Duet AE90 រួមមាន Bluetooth 3.0, Wi-Fi 802.11 b/g/n with Hotspot, GPRS, GPS, Micro-USB, 3.5mm audio jack, និង 3G (EV-DO) ។
ហើយថ្មីៗនេះដែរក្រុមហ៊ុន Micromaxក៏បានដាក់បន្ថែមនូវទូរស័ព្ទស្មាតហ្វូនពីរម៉ូដែលផ្សេងទៀតគឺម៉ូដែលCanvas Blaze HD និង Canvas Duet II។
Canvas Blaze HD ដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 out-of-the-box។ ស្មាតហ្វូននេះបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 5អ៊ីង IPS display ជាមួយនិងកម្រឹតភាពច្បាស់ 720×1280ភិចស៊ែល និងមានខួរក្បាលប្រភេទ Qualcomm Snapdragon 200 (MSM8625Q) ដែលមានទំហំ1.2GHzជាមួយនិងRAMទំហំ1GB។
ចំណែកឯម៉ូដែល Micromax Canvas Duet II (EG111) ដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.1 Jelly Bean អេក្រង់ទំហំ 5.3អ៊ីងHD display ជាមួយនិងកម្រឹតភាពច្បាស់720×1280 ភិចស៊ែល និងខួរក្បាលទំហំ 1.2GHz ប្រភេទdual-core MediaTek (MTK 6572M) ជាមួយនិងអង្គចងចាំRAMទំហំ1GB ៕
ប្រភព៖ gadgets