ព័ត៌មាន

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 830 បាន​លេច​ធ្លាយ​ជាមួយនិង​ឈ្មោះ “Nokia By Microsoft” នៅ​ផ្នែក​ខាងក្រោយ

មិនជា​យូរ​ប៉ុន្មាន​នោះទេ​ដែលមាន​ការ​លេច​ធ្លាយ​នូវ​រូបភាព​មួយចំនួន​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 830 ។ ហើយថ្មីៗនេះដែរ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ថា​ក្រុមហ៊ុន Microsoftប្រហែលជា​និង​ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ក្រោម​ឈ្មោះថា​“Nokia by Microsoft”។

image

ពត៌មាន​នេះ​ទំនងជា​ត្រូវ ពីព្រោះ​ដូចដែល​យើង​បានឃើញ​ស្រាប់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ស្មា​ត​ហ្វូ​ន​នេះ​ដូចដែល​បានបង្ហាញ​នៅ​រូបភាព​ខាងលើ​ពិត​ជាមាន​ផ្លាកសញ្ញា​បែប​និង​មែន។ ចំណែកឯ​ពត៌មាន​លម្អិត​ទាក់ទង​លក្ខណៈ​របស់​ស្មាតហ្វូនមួយនេះមិនទាន់បាន​បង្ហាញ​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​វា​ប្រហែលជា​និង​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ទំហំ13មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​និង​វីដេអូ​ជាមួយនិង​បច្ចេកវិទ្យា PureView technology។

ផងដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយមាន​frameដែល​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​និង​ស្រោម​ដែល​ធ្វើឡើង​ដោយសារ​ធាតុ​ប៉ូ​លីការ​បូ​ណាត​ដែល​ស្រដៀង​ទៅ​និង​ម៉ូ​ដែល​Lumia 930ដែរ។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​គឺ​មិនទាន់មាន​ប្រភព​ណា​បានបញ្ជាក់​នោះទេ៕

ប្រភព៖  Windows Blog Italia ,  Neowin