កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន Sprint បានធ្វើការប្រកាស់ពីទូរស័ព្ទស្មាតហ្វូនម៉ូដែលLG G3 និងពីការកាម៉ង់ទិញមុនរបស់វា។ក្រុមហ៊ុនក៏បានបន្ថែមទៀតដែរថាស្មាតហ្វូនមួយនេះនិងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារចាប់ពីថ្ងៃទី18ខែកក្កដានេះតទៅ។
ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើការអត្ថាធិប្បាយពីម៉ូដែលដែលត្រូវធ្វើការដាក់លក់នោះទេថាតើម៉ូដែលដែលមាន 3GB RAM/32GB storage ឫម៉ូដែលដែលមាន 2GB of RAM និង 16GB storage។
របាយការណ៍ដដែលក៏បានធ្វើការដាក់បង្ហោះពីរូបភាពមួយចំនួនដែលបានបង្ហាញពីលក្ខណៈរបស់ស្មាតហ្វូនមួយនេះដែរដូចដែលបានបង្ហាញនៅខាងក្រោមនេះស្រាប់។

LG G3គឺមានពីប្រភេទដោយមានអង្គចងចាំRAM ទំហំ 2GB និងម៉េមូរីទំហំ16GB storageចំណែកឯមួយប្រភេទទៀតមានអង្គចងចាំRAMទំហំ3GB និងម៉េមូរីទំហំ32 GB។ លក្ខណៈផ្សេងទៀតនៃស្មាតហ្វូនមួយនេះរួមមានអេក្រង់ទំហំ5.5អ៊ីងជាមួយresolution កម្រឹត 2560 x 1440 ភិចស៊ែល ខួរក្បាលប្រភេទ quad-core Snapdragon 801 SoC ថាមពលថ្ម 3,000 mAh និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ។ ចំណែកឯកាមេរ៉ាវិញមានទំហំ13មេហ្កាភិចស៊ែលដែលជាលក្ខណៈ optical image stabilization plus និងភ្ជាប់មកជាមួយមុខងារlaser auto focus។
ប្រភព៖ PocketNow